សេង សុខឃីម បង្ហាញមុខអ្នកស្អំបេះដូងថ្មី ព្រមទាំងពោលពាក្យយ៉ាងផ្អែមល្ហែមដាក់គ្នាបែបនេះ (មានវីដេអូ )

សិល្ប៖ ថ្មីៗនេះអ្នកនាង សេង សុខឃីម បានបង្ហោះរូបមួយសន្លឹកជាមួយបុរសសង្ហាម្នាក់ព្រមទាំងភ្ជាប់មកជាមួយសារដោយរៀបរាប់ដូច្នេះថា “ក្តីស្រលាញ់និងទង្វើ ដែលបងផ្តល់ឲ្យអូនកន្លងមក ប្រៀបដូចជាត្រូវឆ្នោតរង្វាន់ធំ ” បុរសម្នាក់នេះហើយ ដែលជាអ្នកមកស្អំបេះដូងថ្មី និងមើលថែស្នាមរបួសចាស់ៗដែលអ្នកនាង ធ្លាប់បានឈឺចាប់ពីរឿងស្នេហានាពេលកន្លងមក ។

ជាមួយគ្នានេះដែរក៏មានអ្នកគាំទ្ររបស់អ្នកនាង សេង សុខឃីម បានចូលទៅ Comment អបអរសាទរដល់នាងជាច្រើន ដែលរកបានអ្នកស្អំបេះដូងថ្មី និងជាបុរសល្អម្នាក់ ដែលស្រលាញ់ និងយកចិត្តទុកដាក់ជាមួយនាងយ៉ាងខ្លាំង ។

ពិតណាស់ពេលនេះអ្នកមេម៉ាយកូនមួយ សេង សុឃីម រកបានអ្នកមើលថែបេះដូងថ្មីហើយ ដែលជាបុរសសាមញ្ញ មានភាពកក់ក្ដៅ និងពូកែយល់ចិត្ត ដើម្បីជួយព្យាបាលនូវរាល់ស្នាមរបួសអ្នកនាងពីស្នេហាចាស់ៗក៏ពិតមែន ប៉ុន្តែងាកមកចាប់អារម្មណ៍នាយ ចឺម ដែលជាអតីតសង្សាចាស់របស់អ្នកនាងវិញ នៅមិនទាន់ឃើញបើចំហទំទាក់ទំនងស្នេហាជាមួយនរណានៅឡើយទេ ។

អត្ថបទដែលជាប់ទាក់ទង