ផ្អែមល្ហែមណាស់មិនចាញ់ក្មេងៗទេ ស្វាមី លោកស្រី អម្ពរ ទេវី ធ្វើរឿងនេះក្នុងថ្ងៃកំណើត ពិតជារំភើបជំនួស
សិល្ប៖ នៅថ្ងៃទី ១៨ ក្នុងខែ កក្កដា ឆ្នាំ ២០២៣នេះ ត្រូវជាថ្ងៃខួបកំណើតរបស់តារាសម្ដែងជើងចាស់គឺលោកស្រី អម្ពរ ទេវី ស្របគ្នានេះដែរក៏បានឃើញស្វាមីលោកស្រីបានបង្ហោះសារជូនពរភរិយាយ៉ាងមានអត្ថន័យថា “ សម្រាប់ពិភពលោក អូនអាចជាមនុស្សតែម្នាក់ ប៉ុន្តែសម្រាប់បង អូនគឺជាពិភពលោករបស់បង រីករាយថ្ងៃកំណើតអូនសម្លាញ់ ” ។
ជាមួយគ្នានេះដែរ ក៏មានមហាជនជាច្រើនបានចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលឃើញស្វាមីលោកស្រី អម្ពរ ទេវី ជូនពរលោកស្រីក្នុងថ្ងៃកំណើតយ៉ាងផ្អែមល្ហែមបែបនេះ បើទោះបីជាពួកគាត់មានវ័យចំណាស់ និងបានក្លាយទៅជាជីដូនជីតា ចៅដំបូង របស់កូនប្រុសច្បងលោកស្រី អម្ពរ ទេវី ក៏ពិតមែន។
គួរបញ្ជាក់ផងដែរថា ម្ចាស់គណនី Facebook ឈ្មោះ Pauly Hap ដែលបានបង្ហោះសារជូនពរលោកស្រី អម្ពរ ទេវី នោះគឺជាស្វាមីក្រោយ និងមានកូនស្រីម្នាក់ជាចំណងដៃស្នេហ៍ ហើយពេលនេះនាងក៏បានធំពេញវ័យដែរ ហើយពួកគេបានរស់នៅជាមួយគ្នាយ៉ាងមានសេចក្ដីសុខ ៕