អ្នកនាង គឹម លក្ខណា ស្ងាត់ឈឹងពីសិល្បៈ ធ្វើឲ្យមហាជនមានការនឹករឭកជាខ្លាំង (មានវីដេអូ )

សិល្ប៖ អ្នកនាង គឹម លក្ខណា ជាអតីតតារាចម្រៀងមួយរូបដែលជ្រកកោនក្នុងផលិតកម្មរស្មីហង្សមាស ហើយក៏ជាតារាចម្រៀងស្រីមួយរូបដែលមានសន្ទុះនៃការគាំទ្រ ព្រមទាំងមានប្រជាប្រិយភាពខ្លាំងតាមរយៈ បទចម្រៀងល្បីជាច្រើនរបស់អ្នកនាងដូចជាបទ “ Ok ណាចា ” បទ “ ស្នេហ៍ខុសចិត្ត ” បទ “ មេមត់តូច ” និងមានបទល្បីផ្សេងៗជាច្រើនទៀតផងដែរ ។

ជាមួយគ្នានេះ អ្នកនាង គឹម លក្ខណា ក៏បានចាក់ចេញ និងបោះបង់ចោលនូវអាជីពសិល្បៈ និងស្នាដៃព្រមទាំងកេរ្តិ៍ឈ្មោះដែលបានកសាងមកជាយូរនោះចោល បន្ទាប់មកក៏សម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ រួចក៏ទៅរករស់នៅឯសហរដ្ឋអាមេរិក ដោយឡែកនៅពេលថ្មីៗនេះក៏ស្រាប់តែមានគណនី Tiktok មួយឈ្មោះ អាទ្រីតូច បានបង្ហោះវីដេអូចម្រៀងរបស់អ្នកនាងមួយ ដែលមានចំណងជើងថា “ ចាប់ចាប ” បានធ្វើមហាជនផ្ទុះការចាប់អារម្មណ៍ និងបាននាំគ្នាចូលទៅ Comment ព្រាតថា ពិតជានឹករឭកដល់អ្នកនាងជាខ្លាំង ហើយក៏មានមតិខ្លះបានលើកឡើងថា “ បទនេះគឺជាបទដែលធ្វើឲ្យគាត់រងការរិះគន់ខ្លាំង ហើយប្រជាប្រិយភាពក៏ថមថយ តែយ៉ាងណាសំឡេងគាត់នៅតែល្អ ច្បាស់ ” ។

គួររំឭកផងដែរ អ្នកនាង គឹម លក្ខណា បានបោះជំហានចូលក្នុងវិស័យសិល្បៈនេះតាំងតែពីឆ្នាំ ១៩៩០-២០០០ ម្ល៉េះ ហើយអ្នកនាងក៏ជាដៃគូចម្រៀងដ៏សក្តិសម ១ រូបជាមួយ និងលោក ណុប ប៉ាយ៉ារិទ្ធ ដោយមានបទចម្រៀងដែលច្រៀងរួមគ្នាជាច្រើនបទក្នុងនោះក៏មានបទចម្រៀងមួយដែលមានចំណងជើងថា “ គូស្នេហ៍បុព្វ ” ពិតជាទទួលបានការគាំទ្រជាច្រើនពីសំណាក់នហាជន ។


អត្ថបទដែលជាប់ទាក់ទង