សង្ស័យ អ៊ី វ៉ា ជិតមានដំណឹងល្អហើយពេលនេះ ក្រោយមានបុរសម្នាក់បានបង្ហោះសារពាក់ព័ន្ធនិងនាងថា (មានវីដេអូ​)

សិល្ប៖ តារាចម្រៀងសំឡេងផ្អែមស្រទន់កញ្ញា អ៊ី វ៉ា សង្កេតឃើញថានាងនៅមិនបើកបង្ហាញពីទំនាក់ទំនងស្នេហាជាមួយនរណានៅឡើយទេ ខណៈដែលមិត្តភក្តិស្និទ្ធស្នាលក្នុងវិស័យសិល្បៈរបស់តារាស្រីរូបនេះមួយចំនួនបានរៀបការមានប្តី មានប្រពន្ធស្ទើរតែអស់ទៅហើយ។

ជាមួយគ្នាដែរក៏បានឃើញលោក កែវ វាសនា ដែលជាមិនភក្តិជិតដិតក្នុងវិស័យសិល្បៈ និងជាដៃគូចម្រៀងជាមួយគ្នាដ៏សក្តិសមនោះ បានបង្ហោះសារមួយឃ្លាថា “ អ៊ី វ៉ា ជិតមានប្ដីហើយ ” ស្របគ្នានេះកញ្ញា អ៊ី វ៉ា ក៏បានចូលទៅ Comment ក្នុងPost របស់លោក កែវ វាសនា ថា “ ឱបងអើយ ជាកំហុសអ្នកណា ? ” ។

យ៉ាងណាមិញក្រោយលេចឮនូវដំណឹងថា អ៊ី វ៉ា ជិតមានស្វាមីហើយនោះ ក៏បានដឹងដំរួយមួយដែលធ្វើឲ្យអ្នកគាំទ្របានដាក់ការសង្ស័យទៅលើបុរសម្នាក់ដែលមានគណនី Facebook Senghour Ly ដែលជារឿយៗតែងតែឃើញលោក បង្ហោះរូបភាពជាមួយ កញ្ញា អ៊ី វ៉ា ជាបន្តបន្ទាប់និងសារដ៏ផ្អែមល្ហែមថែមទៀតផង។

ហើយនៅពេលថ្មីៗនេះក៏បានឃើញលោក Senghour Ly បង្ហោះរូបជាមួយ អ៊ី វ៉ា សារជាថ្មីម្ដងទៀតប៉ុន្តែម្ដងនេះ ទាំងរូបភាពនិងCaption មើលទៅហាក់បីដូចជាបានបង្កប់នូវអត្ថន័យជាច្រើន ដែលធ្វើឲ្យមហាជនបានអានហើយពិតជារំភើបជំនួស កញ្ញា អ៊ី វ៉ា និងបាន ដឹងកាន់តែច្បាស់អំពីទំនាក់ទំនងរបស់អ្នកទាំង ២ ថាពិតជាកំពុងមានទំនាក់ទំនងស្នេហាជាមួយគ្នាពិតមែន ប៉ុន្តែយ៉ាងណាមិញក៏នៅមិនទាន់ឃើញ កញ្ញា អ៊ី វ៉ា ចេញមកបកស្រាយជុំវិញរឿងមួយនេះនៅឡើយទេ ថាជារឿងពិតឬយ៉ាងណានោះទេ?

អត្ថបទដែលជាប់ទាក់ទង