ផ្ទុះការភ្ញាក់ផ្អើលខ្លាំង ! ក្រោយ Rose ស្រែកសុំច្បាប់ជួយរកយុត្តិធម៌ ឲ្យទាំងកណ្ដាលយប់ (មានវីដេអូ )​

សិល្ប៖ នៅយប់ថ្ងៃទី ២០ ឆ្លងចូលថ្ងៃទី ២១ ម៉ោង៣ ភ្លឺ ខែ កក្កដា ឆ្នាំ ២០២៣នេះ បានឃើញ An Na Rose បានបង្ហោះសារយ៉ាងក្ដៅគគុក មួយស្រែកសុំច្បាប់ជួយរកយុត្តិធម៌ ព្រោះមានគេដាក់ថ្មាំសណ្ដំ បំពានខ្លួនប្រាណរបស់នាង ។

ជាមួយគ្នានេះដែរជុំវិញរឿងរ៉ាវ Rose បានបង្ហោះរូបភាពនិងសារហើយ ស្រាប់តែរឿងមួយនេះបានក្លាយទៅជាប្រធានបទដ៏ក្ដៅមួយ ដែលធ្វើឲ្យមហាជនបាននាំគ្នាលើកយកមកនិយាយ និងវែកញែកជាច្រើននៅលើបណ្ដាលសង្គម Facebook ។

យ៉ាងណាមិញស្រាប់តែនៅព្រឹកថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២៣ នេះមានគណនី Facebook មួយឈ្មោះ Hea Rath បានបង្ហោះរូបភាពប៉ុន្មានសន្លឹកព្រមទាំងភ្ជាប់មកជាមួយសារដោយរៀបរាប់ថា “ ក្នុងនាមខ្ញុំជាប្អូន Hea សូមគោរពអញ្ជើញម្ចាស់ Acc ដែលមានឈ្មោះ ថា An Na Rose ចូលខ្លួនមកបំភ្លឺចំពោះខ្លួនដែលថាខាង Hea បានដាក់ថ្នាំធ្វើឲ្យនាងបាត់បង់ស្មារតី រួចបង្ហោះរូបដោយគ្មានការពិចារណ និងយកកិត្តិយសគេមកលេងសើចជាសាធារណៈ និងបានបញ្ជាក់បន្ថែមទៀតថា An Na Rose បានខ្លីលុយពីបងប្រុសរបស់ខ្លួនចំនួន ២០០០ ដុល្លារ ដោយកន្លះខែត្រូវសងចំនួន ១០០ ដុល្លារ ពេលដល់ថ្ងៃត្រូវបង់លុយបែរជា Post បង្កាច់បង្ខូចបងប្រុសខ្លួនទៅវិញ” ។

ជុំរឿងរ៉ាវមួយនេះក៏ត្រូវបានមហាជនលើកយកមកវែកញែក សារជាថ្មីម្ដងទៀត និងកំពុងរងចាំមើល An Na Rose ចេញមកបកស្រាយថារឿងពិតប្រាកដនោះវាយ៉ាងណា៕

 

 

អត្ថបទដែលជាប់ទាក់ទង