ក្រោយមានបញ្ហាជាមួយម្ចាស់បំណុលមិនបានប៉ុន្មានថ្ងៃផង ពេលនេះរ៉ូសទម្លាយថាខ្លួនជះលុយថត MV ខ្ទង់ពាន់ដុល្លារ (មានវីដេអូ )
សិល្ប៖ កាលពីពេលកន្លងទៅមហាជនពិតជាបានជ្រាបរួចមកហើយជុំវិញរឿងរ៉ាវរបស់ An na Rose ដែលមានបញ្ហាជាមួយម្ចាស់បំណុល ដែលនាងបានខ្ចី និងស្រែកសុំច្បាប់ជួយរកយុត្តិធម៌ឲ្យខ្លួន ព្រោះត្រូវបានម្ចាស់បំណុល ដាក់ថ្នាំឲ្យវង្វេងស្មារតី និងបំពានរាងកាយ រឿងនេះក៏បានក្លាយទៅជាប្រធានបទយ៉ាងក្ដៅគគុកមួយ នៅលើបណ្ដាញសង្គម Facebook ។
យ៉ាងណាមិញក្រោយពីមានបញ្ហាជាមួយ និងម្ចាស់បំណុល មិនបានប៉ុន្មានថ្ងៃផងស្រាប់តែ រ៉ូស បានច្រៀង Cover បទចម្រៀងរបស់ថៃ និងចេញ MV ថ្មីព្រមទាំងប្រាប់ថា ការថត MV ថ្មីរបស់នាងបានចំណាយលុយចូលខ្ទង់ពាន់ដុល្លារ ទៅលើការជួលឡានស្ព័រ ទៅលើថ្លៃ Make up ការថតផ្សេងៗ និងក្រុមការងារ។
ជាមួយគ្នានេះដែរ ក៏មានមហាជនជាច្រើនបាននាំគ្នាចូលទៅ Comment រិះគន់ក្នុង MV ថ្មីរបស់ រ៉ូស ដោយមានគណនី Facebook មួយបាន Comment ថា “ និយាយមែន ខ្ញុំនៅថៃ ៨ ឆ្នាំហើយ ពេលស្ដាប់ចែច្រៀងមិនបាន ២០% ផង ច្រៀងខុសចូល ៨០% ” និងមានគណនី Facebook មួយទៀតបានលើកឡើងថា “ សំឡេងបញ្ចេញអត់ត្រូវ ពាក្យក៏អត់ត្រូវ ខ្មាសកូនថៃទៀត ហេតុអ្វីមិនឲ្យអ្នកចេះថៃបង្រៀនពាក្យសិន បើចង់ច្រៀង ”។
គួររំឭកផងដែរថា ស្ទើរតែគ្រប់បទដែល រ៉ូស បានចៀង Cover និងថតជា MV នោះសុទ្ធសឹងតែត្រូវបានរងការរិះគន់ យ៉ាងច្រើនពីសំណាក់មហាជនអ្នកលេងនៅលើបណ្តាញសង្គម៕