ព្រីន និង Billy ចេញ MV ចម្រៀងដំបូង កំពុងតែទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងលើបណ្ដាញសង្គម (មានវីដេអូ )


សិល្ប៖ លោក ព្រីន គឺជាតារាសម្ដែងមួយរូបដែលមានប្រជាប្រិយភាព និងសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យ ព្រមទាំងក្មេងចាស់ ប្រុសស្រី ជាច្រើនផងដែរ ដោយសមត្ថភាព ទេពកោសល្យ ក៏ដូចជារូបសម្រស់ដ៏ស្រស់សង្ហា និងភាពពិនប្រសព្វក្នុងការសម្ដែងបានគ្រប់ទម្រង់ ហើយលោកក៏បានក្ដោបតំណែងជាតួឯកប្រុសនៅក្នុងខ្សែភាពយន្តល្បីៗជាច្រើនរឿង ក្នុងស្រុកផងដែរ ។

យ៉ាងណាមិញនៅពេលថ្មីៗនេះស្រាប់តារាសម្ដែងកម្លោះសង្ហារូបនេះបាន ធ្វើឲ្យមហាជនជាពិសេសអ្នកគាំទ្ររបស់លោក ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយបានឃើញ MV ចម្រៀងដំបូងរបស់លោកដែលច្រៀងរួមគ្នាជាមួយ Billy ដោយបទចម្រៀងនោះមានចំណងជើងថា “ អញ្ជើញចូលចុះបើស្រលាញ់ ” ។

ជារឿងដែលគួរឲ្យកោតសរសើរមួយផងដែរ ដែលលោក ព្រីន មិនត្រឹមតែមានសមត្ថភាពអាចសម្ដែងបានល្អ គ្រប់ទម្រង់តែមួយមុខនោះទេ ប៉ុន្តែលោកក៏មានសំឡេងអាចច្រៀងបានយ៉ាងពិរោះថែមទាំងទៀត នៅក្នុង MV នេះដែរសង្កេតឃើញថាទាំង លោក ព្រីន Billy និង ស្រីស្អាត ដែលសម្ដែងក្នុងចម្រៀងមួយបទនេះ ពិតជាមានភាពរស់រវើក និងទាក់ទាញខ្លាំង លើសពីនោះទៀត MV មួយនេះក៏ត្រូវបានមហាជនចែករំលែកពេញលើបណ្ដាញសង្គមផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង