បន្ទាប់ពីសូនរូបធ្វើជាទីងមោងហើយពេលនេះ វណ្ណដា មានទាំងសម្លៀកបំពាក់ រាំផ្អើលពេញវត្ត (មានវីដេអូ )


សិល្ប៖ មហាជនអ្នកនិយមលេងនៅលើបណ្ដាញសង្គមពិតជាបានជ្រាបរួចមកហើយ ដែលមានអ្នកសូនរូបធ្វើជាទីងមោង បានសូនរូបរបស់ វណ្ណដា ដែលស្រដៀងនឹងមុខ វណ្ណដា ពិតៗ ព្រមទាំងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ជាមួយគ្នានេះដែរក៏មានអ្នកគាំទ្ររបស់តារាចម្រៀងរ៉េបរូបនេះបាននិយាយបែបលេងជាមួយ Idol ខ្លួនថា “ វណ្ណដា Version ទីងមោង ” ។

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះមុខក្រមួនរបស់ វណ្ណដា ដែលគេបានសូនហើយនោះ មានរៀបចំជារូបរាង ស្លៀកសម្លៀកបំពាក់ស្ថិតក្នុងសភាព ទីងមោង ឈររាំក្នុងវត្ត និងរំលេចសម្រស់យ៉ាងស្រស់ស្អាត អមជាមួយទីងមោងផ្សេងៗទៀត ដែលមានតួអង្គផ្សេងៗគ្នា ដូចជាតួអង្គស្រីស្អាត និងតួអង្គយក្សជាដើម ព្រមទាំងមានអ្នកភូមិនៅទីនោះនាំគ្នាចោមរោមមើលយ៉ាងច្រើនកុះករតែម្ដង។

ជាមួយគ្នានេះដែរ ខណៈពេលកំពុងរាំនៅក្នុងវត្ត ក៏បានចាក់បទកម្លោះស្រុកស្រែ របស់ វណ្ណដា ច្រៀងជាមួយ វណ្ណថាន ថែមទៀត ដោយក្នុងបទនោះ មានឃ្លាមួយថា “ ចូលឆ្នាំខ្មែរអូនកុំមុខស្រពោន កាន់ដៃបងហើយទៅមើលទីងមោង ” ដែលធ្វើឲ្យអ្នកទស្សនានៅទីនោះ កាន់តែសប្បាយរីករាយ និងហាក់បីដូចជាបានជួប និងស្ដាប់ Idol ច្រៀងពិតៗអញ្ចឹង!

 

អត្ថបទដែលជាប់ទាក់ទង