អីយ៉ាស់ ! ម៉ៃ សុគន្ធ ទទួលបានគ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់អស្សឫទ្ធិ ផ្អើលអ្នកលេងបណ្ដាញសង្គម (មានវីដេអូ )


 

សិល្ប៖ នៅថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០២៣នេះ លោក ម៉ៃ សុគន្ធ បានធ្វើឲ្យមហាជនអ្នកនិយមលេងនៅលើបណ្ដាញសង្គម ផ្ទុះការភ្ញាក់ផ្អើលក្រោយបានឃើញឈ្មោះរបស់លោក ជាមួយនិងសិល្បករជាច្រើនរូបទៀតនៅក្នុងព្រះរាជក្រឹត្យទទួលបានគ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌពីព្រះមហាក្សត្រ ដោយព្រះមហាក្សត្របានប្រទាន គ្រឿងឥស្សរិយយមុនីសារាភ័ណ្ឌ ថ្នាក់អស្សឫទ្ធិ ដល់រូបលោកផងដែរ ។

បើយោងតាមរយៈការបង្ហោះសារព្រះរាជក្រឹត្យបានឲ្យដឹងថា គ្រឿងទាំងនេះគឺសម្រាប់ប្រគល់ដល់សិល្បករ សិល្បការិនី ដែលបានកសាងស្នាដៃល្អៗឆ្នើមជាច្រើន ព្រមទាំងបានចូលរួមអភិវឌ្ឍសង្គមជាតិ លើកស្ទួយវប្បធម៌ប្រពៃណីសិល្បៈ និងសកម្មភាពមនុស្សធម៌ផ្សេងៗទៀតជាដើម ។

គួរបញ្ជាក់ផងដែរថាតាមរយៈ គណនី Facebook លោកជំទាវ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ បានបង្ហោះសារអនុក្រឹតស្ដីពី ការជូនមេដាយសហមេត្រី និង ការជូនមេដាយមុន្នីសារាភ័ណ្ឌ ជូនដល់សិល្បករ សិល្បការិនីសរុបចំនួន ១៥០២ នាក់ ទាំងអ្នកសិល្បៈមានក្របខណ្ឌ ជាមន្ត្រីរាជការ និងអ្នកសិល្បៈក្រៅប្រព័ន្ធ ៕

 

អត្ថបទដែលជាប់ទាក់ទង