មិនខ្វល់ពីអ្នករិះគន់តែ សុខ ណា បែរជាប្រាប់ថា ខ្លួនរកប្រាប់ចំណូលបានខ្ទង់ម៉ឺនដុល្លារក្នុងមួយខែៗ ( មានវីដេអូ )​


សិល្ប ៖ អ្នកផលិតមាតិកាវីដេអូមួយដែលមានឈ្មោះ សុខ ណា ឬមហាជនបានស្គាល់ថាជា “ ចែទឹកដោះគោ ” ជារឿយៗតែងតែឃើញនាងផលិតវីដេអូញ៉ាំផ្លែឈើជាមួយ និងទឹកដោះគោ ដែលបង្កើតឲ្យមានលក្ខណៈបែបស្រើបស្រាល ត្រូវបានមហាជននាំគ្នាចូលទៅរិះគន់យ៉ាងចាស់ដៃ ប៉ុន្តែនាងហាក់បីដូចជាមិនចាប់អារម្មណ៍ និងពាក្យរិះគន់ទាំងនោះទេ ហើយនៅតែបន្តធ្វើវីដេអូញ៉ាំផ្លែឈើជាមួយទឹកដោះគោនោះដដែល ។

ដោយឡែកនៅពេលថ្មីៗនេះដែរ ស្រាប់តែនាងបានចេញវីដេអូថ្មីមួយ ដែលនិយាយបែបសំឡេងតូចហើយហៅខ្លួនថាជាក្មេងតូច ព្រមទាំងបានបង្ហាញអំពីកុងធនាគារបស់ខ្លួនមានលុយយ៉ាងច្រើន ដែលបានមកពីការធ្វើវីដេអូដែលមហាជនបានចូលទស្សនាក៏ដូចជាបានជេរ និងរិះគន់រឿងនាងញ៉ាំផ្លែឈើជាមួយទឹកដោះគោ ។

ជាមួយគ្នានេះដែរ សុខ ណា ក៏បានផ្ដាំផ្ញើទៅកាន់អ្នកដែលតែងតែជេរ និងរិះគន់នាងរហូតមកថា សូមកុំភ្លេចញ៉ាំបាយ និងមើលថែសុខភាពផងព្រោះតែនាងបារម្ភ មិនចង់ឃើញអ្នកទាំងនោះឈឺទេ ៕

អត្ថបទដែលជាប់ទាក់ទង