ជី ដេវីត ត្រូវរងការរិះគន់ខ្លាំង ក្រោយបង្ហោះរូបភាពមួយសន្លឹក

សិល្ប៖ តារាចម្រៀងរ៉េចល្បីឈ្មោះលោក ជី ដេវីត ត្រូវបានរងការរិគន់យ៉ាងច្រើនពីមហាជន ដែលមិនមែនជាអ្នកគាំទ្រលោក ដោយលោកបានបង្ហោះរូបភាពមួយសន្លឹក និងមានជាអក្សរថា “ I’m about to go to sleep យន្តហោះមានស្លាកលេខអត់ ” ត្រូវបានអ្នកដែលមិនមែនជា Fan របស់លោកបាននាំគ្នាចូលទៅ Comment រិះគន់ព្រមទាំងថា ជី ដេវីត ចូលចិត្តទាញខ្លួនឯងចូលគ្រប់រឿង ទាំងដែលគ្មានអ្នកហៅ ។

តួយ៉ាងដូចជារឿងគ្រោះថ្នាក់ចារាចណ៍មួយដែលបានកើតឡើងនៅយប់ថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវ ២៧១ សង្កាត់បឹងស្រឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញនេះដែរ ដោយឡានទំនើបមានស្លាកលេខ កម្ពុជា BOK.KALO បានជ្រុលចង្កូតទៅប៉ះឡានមួយនៅចញ្ចើមផ្លូវ ហើយបានដោះស្លាកលេខចេញពីកន្លែងកើតហេតុចំពោះហេតុការណ៍មួយនេះត្រូវបានមហាជនគត់សម្គាល់ថាឡានដែលមាន កម្ពុជា BOK.KALO នេះគឺជាឡានរបស់តារាចម្រៀងរ៉េបល្បីឈ្មោះលោក វណ្ណដា ។

ជាមួយគ្នាដែរមានគណនី Facebook មួយបានចូលទៅ Comment ថា “ អ្នកគាំទ្រដែលចេះថ្លឹងថ្លែងហេតុផល និងបាត់បង់ពីអ្នក បន្កិចម្ដងៗ បើអ្នកនៅតែបន្តទង្វើបែបនេះ រស់រៀងៗខ្លួនទៅ កុំទាញខ្លួនឲ្យពាក់ព័ន្ធគេ ទាំងដែលគេមិនតបសោះ ” ហើយក៏មានគណនីផ្សេងៗទៀតបានលើកស្រដៀងគ្នាថា “ ពូកែដៀមដាមគេហើយ អាងដើរតួកម្សត់ ” ។

អត្ថបទដែលជាប់ទាក់ទង