រឿងកាន់តែក្ដៅហើយពេលនេះ! យក់ ឋិតរដ្ឋា មិនសុខចិត្តទេ ដែល រ៉ូស បង្ហោះសារប្រើពាក្យសំដីមិនសមរម្យមកកាន់ស្វាមីរបស់ខ្លួន (មានវីដេអូ )



សិល្ប៖
មហាជនពិតជាបានជ្រាបរួចមកហើយជុំវិញរឿងរ៉ាវរវាងលោក ឃុំ ប៉ុណ្ណាដែត បានចែករំលែកសាររបស់លោក គួច ខេវិន ជាអ្នកផលិតកម្មវិធីដ៏ល្បីមួយរូប ព្រមទាំងភ្ជាប់មកជាមួយសារហួសចិត្តថា “ ពាក្យតារា អ្នកណាៗក៏អាចហៅបាន សូម្បីតែសុខា” ក្នុងនោះដែរលោក ឃុំ ប៉ុណ្ណាដែត ក៏បានរៀបរាបថាពាក្យថា តារា គេខំការពារណាស់ គេមិនដែលបើកចំហ ឬហែកខ្លួនឯងទេ ” ។

ក្រោយលោក ឃុំ ប៉ុណ្ណាដែត បានបង្ហោះសារនេះរួចហើយស្រាប់តែ រ៉ូស បានបង្ហោះសារចេញមកជេរតិះដៀល លោក ឃុំ ប៉ុណ្ណាដែត និងបានបង្កឲ្យមានជាទំនាស់ជាមួយគ្នាជាការបង្ហោះសារតាមបណ្ដាញសង្គម Facebook ឆ្លើយឆ្លងគ្នាទៅវិញទៅមកដោយ រ៉ូស បានបង្ហោះសារជេរតិះដៀល និងប្រើពាក្យសំដីមិនសមរម្យជាច្រើនទៅកាន់លោក ឃុំ ប៉ុណ្ណាដែត ចំនួន២ ផងដែរ ។

ដោយឡែកងាកមើលអ្នកនាង យក់ ឋិតរដ្ឋា ជាភវិយារបស់លោក ឃុំ ប៉ុណ្ណាដែត វិញមិននៅសំងំទ្រាំមើល រ៉ូស បង្ហោះសារតិះដៀលស្វាមីរបស់ខ្លួនបានឡើយ ដោយអ្នកនាងបានបង្ហោះសារមួយថា “ តោះ ជួបគ្នាម៉ោង ៧ យប់នេះតិចណាមីអូនស្រី ជេរប្តីបងប៉ិនណេះហើយ ! បងក៏អត់សុខចិត្តដែរ ប្តីបងគាត់អត់ទាន់បាន ជេរបញ្ចោរអីអូនឯងដែរណាអូន ! អត់ស្គាល់រៀមច្បងហើយថាគេបែកថ្នាំទៀត ហ៉ឹម ! ” ។

អត្ថបទដែលជាប់ទាក់ទង