អីយ៉ាស់! អតីតតារាសម្ដែង ហង្ស ម៉ារីនី និងស្វាមីទទួលបានគោរមងារជា ឧកញ៉ា កាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៣កន្លងទៅនេះ(មានវីដេអូ )


សិល្ប៖ មហាជនអ្នកនិយមលេងនៅលើបណ្ដាញសង្គម និងអ្នកនៅក្នុងវិស័យសិល្បៈ នៅពេលបានឮនូវដំណឹងថាអតីតតារាសម្ដែងអ្នកនាង ហង្ស ម៉ារីនី និងស្វាមី គឺលោក ថូ កែវសម្បត្តិ ទទួលបានគោរមងាជា ឧកញ៉ា ក៏បាននាំគ្នាអបអរសារទដល់គូស្វាមីភរិយាទាំងពីជាខ្លាំង។

ការទទួលបានគោរមងារជា ឧកញ៉ា នេះ ក្រោយពីទទួលបានសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានាពេលកន្លងទៅ និងទើបទទួលបានព្រះរាជក្រឹត្យត្រាស់បង្គាប់ដោយ ព្រះបាទសម្ដេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានលេខជាប់គ្នា នស/រកត/០៧២៣/១៦៣៧ ចុះថ្ងៃទី២៦ ខែកក្កដា ២០២៣ សម្រាប់ ឧកញ៉ា ហង្ស ម៉ារីនី និងនស/រកត/០៧២៣/១៦៣៨ សម្រាប់ឧកញ៉ា ផូ កែវសម្បត្តិ ត្រូវជាស្វាមី។

គួររំឮកផងដែរថាអ្នកនាង ហង្ស ម៉ារីនី គឺជាអតីតតារាសម្ដែងមួយរូបដែលបានចូលរួមសម្ដែងខ្សែភាពយន្តល្បីៗជាច្រើន ព្រមទាំងមាន ប្រជាប្រិយភាព និងទទួលបានការគាំទ្រយ៉ាងច្រើនផងដែរពីសំណាក់មហាជន ប៉ុន្តែនៅពេលបច្ចុប្បន្ននេះវិញអ្នកនាងបាន ឃ្លាតពីវិស័យសិល្បៈនេះហើយ ដោយងាកមកធ្វើជំនួញតាមអនឡាញវិញម្ដង ជាមួយរបរមួយនេះឧកញ៉ា ហង្ស ម៉ារីនី និងស្វាមីក៏ទទួលបានជោជ័យជាបន្តបន្ទាប់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង