ច្បាស់នៅបងប្អូន? តាមពិតជាកូនមហាសេដ្ឋីអ្នកឧកញ៉ាប៉ះកង់ និងសេដ្ឋីនីអ្នកលក់ត្រីនៅសៀមរាបសោះ! (មានវីដេអូ)

សៀមរាប៖ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ២០២៣ នេះ ក្រុមគ្រួសារលោកគ្រូ ឧបាសក បណ្ឌិត សាន សុជា និងកំពុងរៀបចំពិធីភ្ជាប់សាច់ឈាម ឬហៅថា ពិធីភ្ជាប់ពាក្យ ជាមួយកូនក្រមុំសេដ្ឋីប៉ះកង់ម្នាក់នៅលើទឹកអង្គរបវរ នៃខេត្តសៀមរាប ខណៈពិធីបំពាក់ជញ្ជៀនផ្ទាល់ធ្វើនៅប្រទេសអូស្ត្រាលី។

តាមរយៈការបង្ហាញអារម្មណ៍សាទរចំពោះអនាគតស្វាមីភរិយាថ្មីខាងលើនេះ ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការណ៍ និងដឹកជញ្ជូន បានបង្ហោះសារលើគណនីហ្វេសប៊ុកលោកថា «ភ្ញាក់ព្រើត!!! យីស!! លោកបង!!!! នៅផ្ទះក្បែរគ្នាសោះ លោកបង!! ជិតដើរជាន់គ្នាតើ! ហេហេហេ!! តាមពិតជាកូនក្រមុំរបស់ឧកញ៉ា មហាសេដ្ឋី ជាងប៉ះកង់ និងអ្នកស្រីសេដ្ឋីនី អ្នកលក់ត្រី» សម្តីនេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីកូនក្រមុំ និងមានអាសយដ្ឋាន ស្ថិតនៅភូមិតាប្រាក់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ឯកឧត្តមបានសរសេររៀបរាប់បន្តថា «កាលមុនឮណាស់ថា ជាកូនក្រមុំរបស់ឧកញ៉ាមហាសេដ្ឋីដែលមានសណ្ឋាគាររាប់មិនអស់នៅសៀមរាប» ក្នុងនោះឯកឧត្តមហាក់សម្តែងអារម្មណ៍អស់សំណើចចំពោះការលើកឡើងកន្លងមក តែជាក់ស្តែងជាកូនមហាសេដ្ឋីឧកញ៉ាអ្នកប៉ះកង់ និងសេដ្ឋីនីអ្នកលក់ត្រីសោះ ដោយលោកបញ្ជាក់ទៀតថា «សង្គមបបូរមាត់សេក កុំចេះតែជឿពេក!!..»។

គួររំឭកថា ឯកឧត្តម ហឿន សំនៀង កាលនៅជាព្រះសង្ឃ ធ្លាប់មានទំនាក់ទំនងគ្នាជិតស្និតជាមួយលោកគ្រូ សាន សុជា ហើយនៅក្នុងសំណេរខាងលើ ឯកឧត្តមបានជូនពរដល់គូស្វាមីភរិយាថ្មី នៃលោក បណ្ឌិត សាន សុជា និងកញ្ញា ដាណេ សូមជួបតែសំណាងល្អ និងជោគជ័យក្នុងដំណើរជីវិតថ្មីនេះ៕

អត្ថបទដែលជាប់ទាក់ទង