យុវតីម្នាក់នេះមានមុខស្រដៀងនិងរាជិនីសំឡេងមាស រស់ សេរីសុទ្ធា ថែមទាំងមានទំនាក់ទំនងពិសេសជាមួយគ្នាទៀត (មានវីដេអូ )


សិល្ប៖ នៅពេលថ្មីៗនេះបានឃើញគណនី Tiktok មួយឈ្មោះថា “ បង នុត ” បានទៅជួប និងសាកសួរសំណួរខ្លះៗ ពីយុវតីមួយរូប ដែលមានមុខមាត់ស្រដៀងទៅ និងរាជិនីសំឡេងមាស រស់ សេរីសុទ្ធា ព្រមទាំងការញញឹមរបស់នាង គឺពិតជាដូចរាជិនីសំឡេងមាស រស់ សេរីសុទ្ធាខ្លាំងមែនទែន។

ជាមួយគ្នានេះដែរយុវតី ដែលមានឈ្មោះ លី មុន្នីម៉ូនីកា ខាងលើនេះបានបញ្ជាក់ថា ខ្លួនគឺជាចៅស្រីរបស់ រាជិនីសំឡេងមាស រស់ សេរីសុទ្ធា ហើយបច្ចុប្បន្ននេះនាងកំពុងតែសិក្សានៅថ្នាក់ទី១២ នៃវិទ្យាល័យ ព្រះមុនីវង្ស និងជារឿងមួយដែលគួរឲ្យសោកស្ដាយផងដែរ ដែលចៅស្រី របស់រាជិនីសំឡេងមាស រូបនេះមិនមានដុងខាងសិល្បៈដូចជាលោកយាយរបស់ខ្លួននោះទេ។

គួររំឭកផងដែរថា បើទោះបីជា រាជិនីសំឡេងមាស រស់ សេរីសុទ្ធា បានលាចាកលោកជាច្រើនឆ្នាំហើយក៏ពិតមែន ប៉ុន្តែសំឡេងដ៏ពិរោះរណ្តំ និងរូបភាពរបស់លោកយាយនៅតែដក់ជាប់ក្នុងចិត្ត មហាជនខ្មែរស្ទើរគ្រប់ជំនាន់នៅឡើយ៕

អត្ថបទដែលជាប់ទាក់ទង