ក្មេងឥឡូវឈប់ខ្លាចទីងមោងហើយ មិនដូចជំនាន់ចាស់ទេ (មានវីដេអូ)



សិល្ប៖
នៅពេលថ្មីៗនេះ ការទស្សនាទីងមោងរាំ លែងមានបញ្ហាចំពោះក្មេងៗ តាមភូមិទៀតហើយ និងផ្ទុយទៅវិញ កំពុងទទួលបានការគាំទ្រខ្លាំង ទាំងនៅទិដ្ឋភាពផ្ទាល់ និងការទស្សនានៅលើបណ្ដាញសង្គម។យ៉ាងណាមិញរំឭកពីក្មេងៗជំនាន់មុន ចាស់ៗឪពុកម្ដាយ និងពុកម៉ែយើងខ្លះ ពួកគាត់ខ្លាចទីងមោងណាស់ ជាក់ស្តែងសូម្បីគុណម្ចាស់អង្គនេះ ក៏បានលើកឡើងថា “ ទីងមោងឥឡូវលែងមានអ្នករត់ហើយ មិនដូចជំនាន់អាម្មាទេ ឲ្យតែឃើញគឺរត់រកតែកន្លែងលាក់ខ្លួន ឬរត់ទៅមុខ តែឥឡូវរត់តាមទីងមោងវិញហើយក្មេងសម័យនេះក្លាហាន”។

ជាការពិតណាស់ដែលក្មេងៗ ឥឡូវមិនខ្លាចទីងមោងដូចជា ចាស់ៗពីមុនទេ មិនត្រឹមតែប៉ុណ្ណោះ គឺថែមទាំងរត់តាម និងសុំថតរូបជាមួយទៀតផង ដោយជាក់ស្តែង នាពេលកន្លងទៅនេះ ក៏មានទីងមោង មុខមាត់ស្រដៀង វណ្ណដា និងធ្វើឲ្យអ្នកគាំទ្រនាំគ្នារត់តាម idol សុំថតរូប និងមានការគាំទ្រយ៉ាងខ្លាំង ដោយលែងខ្លាចទីងមោងទៀតហើយ។

ក្រឡែកមកមើលនៅផលិតកម្ម កាឡាក់ស៊ី ណាវាត្រា វិញក៏ធ្លាប់បានផលិតបទចម្រៀង ព្រមទាំង MV ដែលពាក់ព័ន្ធ និងទីងមោងផងដែរ ដោយនៅក្នុង MV នោះក៏មានទដ្ឋិភាពខ្លះៗ ដែលក្មេងរត់ព្រោះតែក្លាចទីងមោង ដូចជាជីវិតពិតនៅខាងក្រៅរបស់ចាស់ៗពីមុនដែលខ្លាចទីងមោងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង