លោក អន មុន្នីរឹទ្ធ តបបែបនេះក្រោយមានមតិមិនពេញចិត្តលើពុម្ពអក្សរដែលផលិតកម្ម SASTRA ប្រើលើ Poster រឿងថ្មីរបស់ខ្លួន (មានវីដេអូ )


សិល្ប៖ កាលពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០២៣នេះ ផលិតកម្មរបស់ SASTRA Film បានបង្ហោះ Poster រឿងថ្មីរបស់ខ្លួន ដោយនៅលើ Poster នោះមានសរសេរបែបទម្រង់អក្សរដូចទៅ និងប្រទេសជិតខាង ទើបធ្វើឲ្យមានការវែកញែកជាច្រើនជាពីសំណាក់មហាជន និងបានសម្ដែងនូវអារម្មណ៍មិនពេញចិត្តជាខ្លាំង។

ជាមួយគ្នានេះដែរលោក ពាក់ មី បានចែករំលែកនូវ Poster ព្រមទាំងបានសម្ដែងការមិនពេញចិត្តចំពោះការប្រើពុម្ពអក្សរបែបនេះឡើយ និងបានភ្ជាប់មកជាមួយសារថា “ ខ្ញុំសូមមិនគាំទ្រ ការប្រើពុម្ពអក្សរខ្មែរបែបនេះទេ តែបើវាជាល្បិចគេធ្វើ ដើម្បីប្រម៉ូតរឿង នោះខ្ញុំចាញ់បោកគេហើយ ព្រោះជួយប្រម៉ូតឲ្យគេ”។
ដោយឡែកលោក អន មុន្នីរឹទ្ធ ជាម្ចាស់ពុម្ពអក្សរក៏បានចេញមកបញ្ជេញមតិថា “ វាជាប្រភេទពុម្ព Modern ដែលខ្ញុំកែច្នៃចេញពីអក្សរអង់គ្លេស ចេញជាទម្រង់ខ្មែរ-អង់គ្លេសចំពោះទស្សនៈយល់ថា ដូចនិងអក្សរថៃ គឺខុសហើយ ព្រោះបងប្អូនមើលឃើញអក្សរ « រ » និង « យ » ហើយម៉ៃតែម្ដង ចំពោះ « រ » និង « យ » គឺដូចអក្សរ S និង W អង់គ្លេសទេ” ។

គួរបញ្ជាក់ផងដែរថា នៅពេលនេះខាងលផិតកម្ម SASTRA Film ក៏បានចេញសេចក្តីប្រកាស និងសូមទោសមកកាន់មហាជនចំពោះ Artwork ដែលមានអក្សរមើលទៅស្រដៀងនិងប្រទេសជិតខាង ហើយខាងផលិតកម្ម និងធ្វើការកែសម្រួលព្រមទាំងប្ដូរពុម្ពអក្សរផងដែរ៕

អត្ថបទដែលជាប់ទាក់ទង