តារាសម្ដែង លោក ព្រីន ស៊ីនី កំពុងមានទំនាក់ទំងស្នេហាជានារីស្រស់ស្អាតម្នាក់ ធ្វើឲ្យមហាជននាំគ្នាអបអរព្រាត ! ( មានវីដេអូ )



សិល្ប៖
កាលពីពេលថ្មីៗនេះបានឃើញគណនី Tiktok មួយដែលមានឈ្មោះថា “ Cheng Siek ”បានបង្ហោះរូបភាពប៉ុន្មានសន្លឹកយ៉ាងផ្អែមល្ហែម និងលោក ព្រីន ស៊ីនី អមជាមួយបទចម្រៀងមួយបទដែលមានចំណងជើងថា “ ស្អាតជាងខ្ញុំមានច្រើនណាស់ ” របស់កញ្ញា នួន បូលក្ខណ៍ ដោយម្ចាស់គណនី Tiktok មួយនេះក៏បានដាក់ Caption ថា “ ស្អាតជាងក្មួយមានច្រើនណាស់ ម៉េចក៏ពូមកស្រលាញ់មេម៉ាយដូចក្មួយ ? ” ។

ជាមួយគ្នានេះក៏ស្រាប់មានអ្នកស្គាល់គ្នាជាមួយនិង Cheng Siek បានចូលទៅ comment ដោយសួរថា “ ជាការ Prank ឬជាការពិត ? ” Cheng Siek ក៏បានឆ្លើយតបទៅវិញថានេះគឺជាការពិតមិនបាន Prank នោះទេ មិនត្រឹមតែប៉ុណ្ណោះក៏បានឃើញលោក ព្រីន ស៊ីនី ចូលទៅ Comment ដែរថា It’s Called Uncontrollably Fond ដោយមានន័យជាភាសាខ្មែរថា “ វាត្រូវបានហៅថាមិនអាចគ្រប់គ្រងអារម្មណ៍បាន ”។

យ៉ាងណាមិញចំពោះមួយរយៈចុងក្រោយនេះដែរលោក ព្រីន ស៊ីនី ហាក់ដូចជាស្ងាត់ពីសិល្បៈ និងមិនសូវដែលបានឃើញលោកចូលរួមសម្ដែងក្នុងខ្សែភាពយន្តឬ MV ប៉ុន្មានទេ ប៉ុន្តែលោកក៏នៅតែមានប្រជាប្រិយភាព និងការគាំទ្រពីសំណាក់មហាជនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង