មហាជនកំពុងតែមានចម្ងល់ទៅលើបទថ្មី “ SIN CONTROL ” របស់ តន់ ច័ន្ទសីម៉ា ថាប្រើការទិញ Auto comment ឬយ៉ាងណា ? ( មានវីដេអូ )



សិល្ប៖
កាលពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០២៣នេះ កញ្ញា របស់ តន់ ច័ន្ទសីម៉ា បានចេញបទចម្រៀងថ្មីមួយដែលមានចំណងជើងថា “ SIN CONTROL ” តាមរយៈបទចម្រៀងនេះដែរក៏មានការចូលទស្សនាជាច្រើន ព្រមទាំងមានអ្នកចូលទៅ Comment ជាច្រើនផងដែរ ។

យ៉ាងណាមិញនៅពេលដែលចុចចូលទៅមើលនៅក្នុង Acc ដែលបាន Comment សរសើរកញ្ញា តន់ ច័ន្ទសីម៉ា ទាំងនោះហើយ ឃើញថាមួយភាគធំគឺសុទ្ធតែជាប្រភេទ Acc ក្លែងក្លាយ ជាមួយគ្នានេះដែរក៏មានមហាជនជាច្រើនដែលជាម្ចាស់គណនី Tiktok ដែលប្រើប្រាស់ពិតប្រាកដបាននាំគ្នាចូលទៅ Comment ពាក្យដូចៗគ្នាថា “ MMO ច្រើនម្ល៉េះ ” និងមាន Comment មួយទៀតបានលើកឡើងថា “ នែខ្ញុំគាំងនិងខមិនបងៗ MMO ខ្លាំង ” ។

ក្រោយមានមហាជនមានចម្ងល់ជុំវិញរឿងរ៉ាវ Comment នៅក្នុងបទចម្រៀងថ្មីរបស់ តន់ ច័ន្ទសីម៉ា ហើយនៅពេលនេះក៏មិនទាន់ឃើញខាងផលិតកម្មឬ កញ្ញា តន់ ច័ន្ទសីម៉ា ចេញមកបកស្រាយចំពោះរឿងមួយនេះនៅឡើយទេ ៕

អត្ថបទដែលជាប់ទាក់ទង