ហាងកែសម្ផស្ស S88 Beauty ត្រូវបានបិទដោយសារតែមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវ ធ្វើឲ្យភរិយា ពាក់ មី ជួបរឿងមួយនេះ (មានវីដេអូ )

សិល្ប៖ នៅពេលថ្មីៗនេះហាងកែសម្ផស្សមួយកន្លែងដែលមានយីហោ S88 Beauty មួយដែលមានទីតាំងនៅ ផ្សារថ្មី ត្រូវបានខាងកងកម្លាំងជំនាញចុះទៅបិទក្រោមមូលហេតុមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវ និងបានធ្វើឲ្យភរិយាលោក ពាក់ មី បានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីទទួលសេវាកម្មចាក់សេរ៉ូម ខលឡាចេន និងចាក់វីតាមីនផ្ទៃមុខ ។

ជាមួយគ្នាដែរក៏មានមហាជនដែលធ្លាប់ជាអតិថិជនរបស់ហាងកែសម្ផស្សយីហោ S88 Beauty នេះបានបញ្ចេញមតិជាច្រើនដោយមានគណនី Facebook មួយបានលើកឡើងថា “ ចិញ្ចើមខ្ញុំខូចដោយសារ S88 ឆ្កួតហ្នឹង ” មតិមួយទៀតក៏បានលើកឡើងថា “ អ្នកណាខ្លះដូចខ្ញុំ កក់លុយហើយមិនបានទៅធ្វើ ព្រោះកក់សេវាកម្មហើយ ទៅដល់និយាយតម្លៃផ្សេងលើសពេលប្រាប់ គុណ១០ ហើយប្ដូរទៅធ្វើសេវាកម្មផ្សេង អស់លុយផ្សេង លុយកក់ហ្នឹងក៏យកចុះ សាកគិតមើលម៉ាឆាវហ្នឹងប៉ុន្មានអ្នកទៅ កក់ហើយចោលលុយៗ ” ។

គួរបញ្ជាក់ផងដែរថាទីតាំងហាងខាងលើស្ថិតនៅផ្ទះលេខ ១១០ EO តាមបណ្ដោយផ្លូវលេខ ៥៣ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។

អត្ថបទដែលជាប់ទាក់ទង