សុខៗស្រាប់តែ សុគន្ធ នីសា ប្រកាស ផ្អាកពីសិល្បៈ (មានវីដេអូ )



សិល្ប៖
នៅពេលថ្មីៗនេះអ្នកនិយមលេងនៅលើបណ្ដាញសង្គម Tiktok កំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំងទៅលើវីដេអូមួយ ដែលបាន Post ចេញពីគណនី Tiktok ឈ្មោះ Sokun Nisa Lovers ដោយបានកាត់ចេញពីកម្មវិធីប្រគុំតន្ត្រីមួយ របស់ស្ថានីយទូរទស្សន៍ហង្សមាស ក្នុងនោះដែរពិធីការិនីអ្នកនាង ប៉ែន ស្រីពេជ្រ បានទម្លាយនៅក្នុងកម្មវិធីថា “ នេះគឺជាឆាកចុងក្រោយរបស់អ្នកនាង សុគន្ធ នីសា ហើយ ព្រោះអ្នកនាង ត្រូវទៅកម្សាន្តនៅឯក្រៅប្រទេសរយៈពេលយូរ ” ភ្លាមៗនោះក៏មានអ្នកដែលនៅអង្គុយជិតអ្នកនាង សុគន្ធ នីសា បាននាំគ្នាសួរថា “ តើពិតអត់បង ? ” ស្រាប់តែអ្នកនាងក៏បានឆ្លើយតបទៅវិញថា “ រឿងនេះគឺជាការពិត ” ។

ជាមួយគ្នានេះដែរក្រោយទទួលបានដំណឹងមួយនេះហើយ ធ្វើឲ្យមហាជនជាពិសេសអ្នកគាំទ្ររបស់តារាចម្រៀងសំឡេងផ្អែមរូបនេះ ហាក់មានអារម្មណ៍មិនសូវជាសប្បាយចិត្តប៉ុន្មានទេ និងសោកស្ដាយ នៅពេលដែលឆាប់ៗខាងមុខនេះ នឹងលែងបានឃើញអ្នកនាង សុគន្ធ នីសា ឡើងឆាកកម្មវិធីតាមទូរទស្សន៍ និងការប្រគុំតន្ត្រីនានាតទៀត ។

គួរបញ្ជាក់ផងដែរថា អ្នកនាង សុគន្ធ នីសា នឹងចេញទៅកម្សាន្តនៅឯក្រៅប្រទេសបន្ទាប់ពីចប់កម្មវិធី Cambodian Idol Junior លំដាប់ពិភពលោកដែលអ្នកនាងធ្វើជា Judge នៅក្នុងកម្មវិធីនោះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង