មានការផ្គូផ្គងនិងចង់ឃើញជំនួបមួយរវាងកុមារាម្នាក់នេះ រហស្សនាម «Messi Touch» និងកូនប្រុសទាំងពីររបស់លោកពាក់មី!
ថ្មីៗនេះ មានកាសែតក្នុងស្រុកមួយបានចុះផ្សាយពី Messi Touch ត្រូវបានគេដាក់ងារឲ្យគាត់ ដែលប្រដូចទៅនិងកីឡាករអាហ្សង់ទីន Leonel Messi ដោយមានឈ្មោះពិតប្រាកដថា លួន បញ្ញា ជាកុមារស្រលាញ់ចូលចិត្ត និងមានទេពកោសល្យលើវិស័យបាល់ទាត់នេះជាខ្លាំង ដោយត្រូវបានឪពុកលើកទឹកចិត្ត និងបានគាំទ្រពេញទំហឹង រួមទាំងបានបែងចែងពេលវេលាសម្រាប់ការលេងកីឡានេះ និងការសិក្សារបស់គេ ស្មើពេលគ្នាផងដែរ។
យោងតាមកាសែតថ្មីៗបានចុះផ្សាយ និងបានសម្រង់សម្តីឪពុកកុមាររូបនេះ ដោយលោកមានឈ្មោះថា លួន ប្រុស អាយុ ៤១ឆ្នាំ សព្វថ្ងៃនៅសៀមរាប និងបានបង្ហាញអារម្មណ៍ទៅលើកូនប្រុសរបស់ខ្លួនថា «ខ្ញុំឃើញគាត់ចូលចិត្តលេងបាល់ទាត់នៅផ្ទះ ក្រោយមកខ្ញុំក៏យកគាត់ទៅហ្វឹកហាត់នៅឯក្លិបដើម្បីឱ្យគ្រូណែនាំបណ្តុះបណ្តាលគាត់បន្ថែមទៀត»។
ឪពុកកុមាររូបនេះក៏មានក្តីស្រមៃ និងបានបង្ហាញពីឆន្ទះចង់ជម្រុញកូនប្រុសរបស់ខ្លួន ឲ្យជាប់ជម្រើសជាតិនាពេលអនាគត និងចង់ឲ្យកូនប្រុសរបស់ខ្លួនប្រកបអាជីពបាល់ទាត់នៅក្នុងក្លិបបឹងកេត បើសិនជាសមត្ថភាពកូនអាចទៅបាន។
យ៉ាងណាមិញក្រលេកទៅមើលក្រុមគ្រួសារលោក ពាក់មី វិញ ក៏មានគ្រាប់ពូជពីរគ្រាប់ ដែលកំពុងបណ្តុះបណ្តាល និងកំពុងទទួលបានប្រជាប្រិយភាពជាខ្លាំងផងដែរ ជាពិសេស អាតួ ដែលតែងតែបង្ហាញវត្តមាននៅគ្រប់ការប្រកួត នៃក្រុមផ្ការីកគ្រប់រដូវ ហើយអាតួ កឺជាកីឡាករក្មេងជាងគេបំផុតនៅក្នុងក្រុមមួយនេះ ខណៈកូនប្រុសម្នាក់ទៀត ឈ្មោះ នាគភ្លើង មិនទាន់ឃើញបង្ហាញវត្តមានលេងនៅឡើយទេ ព្រោះវ័យនៅតូចពេក ប៉ុន្តែបើសិនជាមានការផ្គូផ្គងគីឡូតូចៗស្របាលគ្នា ដូចជាបញ្ញា ហៅ Messi Touch គឺគួរតែអាចផ្គូផ្គងគ្នាទៅបាន។
ចុះចំពោះការផ្គូផ្គងនេះ អ្នកគាំទ្រ យល់យ៉ាងណាដែរ ប្រសិនជារៀបចំឲ្យមានការប្រកួតរវាងក្រុមកុមារទាំងពីរនាក់នេះ នៅថ្ងៃអនាគត់នោះ?