ស៊ីន យូប៊ីន ត្រូវបានមហាជនសរសើរមិនដាច់ពីមាត់ ក្រោយធ្វើរឿងមួយនេះទាំងដែលជើងនៅមិនទាន់ជា ១០០ % (មានវីដេអូ )


សិល្ប៖ នៅពេលថ្មីៗនេះ ស៊ីន យូប៊ីន បានចូលរួមច្រៀងនៅក្នុងកម្មវិធី សប្ភាហ៍ផ្លាស់ប្ដូរវប្បធម៌ និងភាពយន្តកម្ពុជា ចិន( ហ្វជៀន ) 2023 ក្នុងកម្មវិធីនោះដែរ កញ្ញា ស៊ីន យូប៊ីន បានបកស្រាយចម្រៀងចំនួនពីរបទ ដោយបទទីមួយជាភាសាខ្មែរក្រោមចំណងជើង “ ថ្នម ” និងបកស្រាយចម្រៀងមួយបទទៀតជាភាសាចិន បានយ៉ាងពិរោះ មិនត្រឹមតែប៉ុណ្ណោះទេ ស៊ីន យូប៊ីន ក៏បានបង្ហាញក្បាច់រាំជាផ្ទាំងទស្សនីយភាពមួយ យ៉ាងទាកទាញថែមទៀតផង ។

ស្របគ្នានេះដែរ ក៏មានអ្នកគាំទ្ររបស់តារាពហុជំនាញរូបនេះ បាននាំគ្នាចូលទៅ Comment ថា “ មនុស្សស្រីអីចឹងទេ គួរឲ្យស្រលាញ់ម្ល៉េះ បានទាំងព្រម ” និងមានមតិមួយទៀតក៏បានលើកឡើងថា “ សរសើរបងស្រីណាស់ជើងប្រេះឆ្អឹងប៉ុណ្ណឹងហើយ នៅរាំបានប៉ុណ្ណឹងទៀត I’m so appreciate to you ” ។

គួររំឭកផងដែរថាកញ្ញា ស៊ីន យូប៊ីន គឺជាតារាពហុជំនាញមួយរូបដែលមានទេពកោសល្យ ជាច្រើនមុខទាំងខាងសម្ដែង ការច្រៀង និងការងារសិល្បៈចម្រុះផ្សេងៗទៀត ហើយនាងតែងតែទទួលបានការស្រលាញ់គាំទ្រជាច្រើនជាផងដែរពីសំណាក់មហាជនទាំងក្នុងនិងក្រៅប្រទេស ។

អត្ថបទដែលជាប់ទាក់ទង