លោក ដួង សុខគា និយាយមួយមាត់នេះ សម្រាប់អ្នកមានខួរគិតនឹងឈប់សរសេរខ្មែរបែបនេះទៀតហើយ! (មានវីដេអូ )


សិល្ប៖ លោក ដួង សុខគា គឺជាពិធីករចាស់វស្សាមួយរូប ដែលមានទេពកោសល្យខ្ពស់នៅក្នុងការប្រើប្រាស់វោហារសព្ទ និងមានចំណេះជំនាញជាច្រើន ផ្នែកសិល្បៈសម័យ និងបុរាណ ក្នុងនោះលោកក៏អាចលេងឧបករណ៍តន្ត្រីខ្មែរបានច្រើនមុខ និងអាចច្រៀងបទបុរាណ សម័យ ព្រមទាំងចេះច្រៀងអាយ៉ៃឆ្លើយឆ្លងដ៏ប៉ិនប្រសបថែមទៀត។

ជាមួយគ្នានេះ លោក ដួង សុខគា ក៏ជាសិល្បករដែលតែងតែបង្ហាញពីសកម្មភាពលើកស្ទួយវប្បធម៌ ទំនៀមទម្លាប់ខ្មែរ ព្រមទាំងជាអ្នកស្រលាញ់ និងអភិរក្ស អក្សរសាស្ត្រខ្មែរមួយរូប ដោយលោកតែងតែចែករំលែកនូវចំណោះដឹងទាំងនោះទៅកាន់ប្រជាជនខ្មែរ និងក្មេងៗ ជំនាន់ក្រោយឲ្យយល់កាន់តែច្បាស់ ដើម្បីទប់ស្កាត់កុំឲ្យមានការសរសេរអក្សរខ្មែរខុសឆ្គងច្រើនបន្តទៅទៀតជាដើម។
យ៉ាងណាមិញនៅពេលថ្មីៗនេះ នៅលើបណ្តាញសង្គម Facebook នៅតែមានប្រជាជនខ្មែរខ្លះ យកភាសាខ្មែរមកនិយាយបែបលេងសើច ឬហៅថា ការសរសេរតាមសំនៀងភាសានិយាយ ដូចជាពាក្យទាំងអស់នេះ ដែលោក ដួង សុគា បានលើកឡើងនូវទំព័រ Facebook របស់លោក «កាំជា បងអូនពង់ចាម អន់រ៉ាយ ពេញយំ តិចឡាចហូវ….» ។ល។

ការប្រើប្រាស់ និងទំនោរប្រើពាក្យខ្មែរបែបនេះ ធ្វើឲ្យលោក ដួង សុគា ថា ជាហេតុដែលធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់វប្បធម៌ ដ៏ល្អផូរផង់របស់ខ្មែរ ដោយលោកបានបង្ហោះសារមួយយ៉ាងចាក់ដោតថា “ កុំចង្រៃជោរតាមគ្នា សរសេរភាសាខ្លួនឯងបែបឡឺឡប់ ហើយថា ពេញនិយមឱ្យសោះ! អក្សរ ត្រូវតែជា ម៉ែត្រយ៉ាងសុក្រឹត! កុំបែកប្រាជ្ញរហ័សទៅខាងខុស! ក្នុងនោះដែរ លោកក៏បានភ្ជាប់មកជាមួយកំណាព្យមួយឃ្លានយ៉ាងមានអត្ថន័យថា “ ច្រឡំដៃចង្រៃតិច វក់ព្រើលភ្លើភ្លេច បំផ្លាញអក្សរជាតិ ចង្រៃធំ ”។

អត្ថបទដែលជាប់ទាក់ទង