លោក ហ៊ុយ យ៉ាឡេង ពោលពាក្យបែបនេះក្រោយទទួលបានពានភាពយន្តអន្តរជាតិ ប៉ុន្តែហាក់បីមិនសូវមានអ្នកចាប់អារម្មណ៍ (មានវីដេអូ )
សិល្ប៖ លោក ហ៊ុយ យ៉ាឡេង គឺជាផលិតករខ្មែរល្បីមួយរូប ជារឿយៗលោកក៏តែងតែផលិតខ្សែភាពយន្តបែបប្លែកៗ និងមានចំណុចទាកទាញខ្លាំង ដែលធ្វើឲ្យអ្នកទស្សនាលន់មាត់សរសើរមិនដាច់ពីមាត់ស្ទើរគ្រប់គ្នា យ៉ាងណាមិញនៅពេលថ្មីៗនេះដែរលោក ហ៊ុយ យ៉ាឡេង បានលើកឡើងចំពោះខ្សែរភាពយន្តដែលលោកបានផលិតមួយដែលមានចំណងជើងថា “ ដើមម្បីកូន ” ដែលទើបតែទទួលបានពានភាពយន្តអន្តរជាតិ ជូនជាតិ ប៉ុន្តែហាក់បីដូចជាមិនទទួលបានការចាប់អារម្មណ៍ និងមិនមានការចុះផ្សាយប៉ុន្មានទេពីសារព័ត៌មាននៅក្នុងស្រុក ។
លោក ហ៊ុយ យ៉ាឡេង ក៏បានបង្ហោះសារដែលបង្ហាញពីអារម្មណ៍របស់ខ្លួនថា “ ទទួលបានពានភាពយន្តអន្តរជាតិមួយជូនជាតិ និងគេដែរតែហាក់ដូចជាគ្មានសារព័ត៌មានណាមួយចុះអបអរសាទរសោះ ឬមួយខ្ញុំមិនល្បីដល់កូឡាប និយាយលែងទេអរគុណបងៗសារព័ត៌ទាំងអស់ដែលតែងតែចុះព័ត៌មានលើកស្ទួយភាពយន្តខ្មែរកន្លងមក ប្រហែលបងៗមានការរវល់ច្រើន ភ្លេចបុរសតស៊ូម្នាក់នេះដើម្បីជាតិ ” ។
ជាមួយគ្នានេះដែរលោក ហ៊ុយ យ៉ាឡេង បានបញ្ជាក់ថា ខ្សែរភាពយន្តរឿង “ ដើមម្បីកូន ” គឺទទួលបានពានរង្វាន់ Specail Jury Award 2023 នៅមហោស្រពភាពយន្តអន្តរជាតិអាស៊ាន ( 2023 ASEAN International Film Festival Award ក្នុងប្រទេសម៉ាឡេស៊ី ។ លើសពីនោះទៀតលោកក៏ទទួលបានពានរង្វាន់ពិសេសមួយទៀតពីគណៈមេប្រយោគ គឺលោកបានជាប់ឈ្មោះជាបេក្ខភាពឈានទៅដណ្ដើមពានរង្វាន់តារាសម្ដែងឆ្នើម Best Actor ក្នុងមហោស្រពនេះផងដែរ ។
គួរបញ្ជាក់ផងដែរថាខ្សែរភាពយន្តរឿង “ ដើមម្បីកូន ” គឺនិពន្ធដោយ ចត្វាផ្លឹស និងដឹកនាំសម្ដែងដោយលោក ហ៊ុយ យ៉ាឡេង ដែលបានចាក់បញ្ចាំងកាលពីអំឡុកឆ្នាំ ២០២០ តាមរយៈខ្សែរភាពយន្តមួយនេះដែរក៏ទទួលបានការគាំទ្រ និងទស្សនាជាច្រើនផងដែរពីសំណាក់ប្រជាជនកម្ពុជា ៕