លោក ខាំ ភូរិ ចោទជាសំណួរយ៉ាងចាក់ដោត ក្រោយ ស៉ឹម ថៃណា រងការមាក់ងាយ (មានវីដេអូ )
សិល្ប៖ ថ្មីៗនេះកំពុងតែមានការចាប់អារម្មណ៍ខ្លាំងទៅលើតារាចម្រៀងស្រី ស៉ឹម ថៃណា ដែលបានឡាយវីដេអូ និយាយរៀបរាប់ទាំងទឹកភ្នែក ដោយនាងបានលើកឡើងថាគណៈពេលដែលនាងកំពុងតែបំពេញការងារ ហើយមកអង្គុយលេងនៅតុំញ៉ាំអាហារជានមួយអ្នករាប់អានគ្នានោះ ស្រាប់តែមានបុរសម្នាក់បានប្រើពាក្យអសុរោះមកលើរូបនាង ជេប្រទិចដោយមិនសមរម្យទាល់តែសោះ ហើយកញ្ញា ស៉ឹម ថៃណា បាននិយាយទាំងឈើចាប់ថា ទោះជាកញ្ញាផ្ទាល់ ឬក៏នារីផ្សេងដែលធ្វើការពេលរាត្រីក៏ពិតមែន ប៉ុន្តែកញ្ញា និងក្រុមការងារមិនមែនជាសំភឹងនោះឡើយ ដូច្នេះសូមឲ្យតម្លៃអ្នកធ្វើការពេលរាត្រីផង ។
ជាមួយគ្នានេះកញ្ញា ស៉ឹម ថៃណា ក៏បានបញ្ចាក់ថា “ ក្នុងជីវិតសិល្បៈរយៈពេល ២០ ឆ្នាំ នេះជាលើកទី១ ហើយដែលមានគេជេរនាងលើសលស់យ៉ាងនេះ សូម្បីតែឪពុកម្ដាយរបស់នាង ក៏មិនដែលជេរនាងបែបនេះដែរ ”។
យ៉ាងណាមិញលោក ខាំ ភូរិ គឺជាអ្នកនិពន្ធដ៏ល្បីឈ្មោះមួយរូប បានបញ្ចេញមតិជុំវិញរឿងរ៉ាវរបស់ កញ្ញា ស៉ឹម ថៃណា និងបានចោទជាសំណួរនៅលើគណនី Facebook របស់លោកថា “ មែនហើយវាជាការមាក់ងាយ ជាការជេរប្រមាថសិល្បករ ចំពោះនារីភេទ មែនហើយមកដល់ពេលនេះ មានមនុស្សប៉ុន្មាននាក់ខ្វល់ខ្វាយ ? មែនហើយរឿងខ្លះអត់ជំនាញ Share និង Like ក៏មិនសូវមានអ្នកខ្វល់ ” ៕
\