មហាជនលាន់មាត់ ក្រោយឃើញនាយ យ៉ាន អតីតអ្នកកំប្លែងនៅ CTN បែរមកធ្វើរឿងនេះតាមផ្លូវ (មានវីដេអូ )

សិល្ប៖ កាលពីពេលថ្មីៗនេះបានឃើញ នាយ យ៉ាន ដែលជាអតីតអ្នកកំប្លែងនៅ CTN កាលពី ៩ ឆ្នាំមុនមកអង្គុយញ៉ាំអាហារតាមផ្លូវម្ដុំទួលទំពូង ដែលលោកមកព្រះវិហារកាតូលិករាល់ពេលល្ងាចថ្ងៃអាទិត្យ នេះបើយោងតាម គណនី Tiktok មួយឈ្មោះ ពពែខ្មែរ ដែលបានបង្ហោះវីដេអូ នាយ យ៉ាន ហើយជាមួយគ្នានេះម្ចាស់គណនី Tiktok ខាងលើក៏បានបញ្ចាក់ថា បង្ហោះវីដេអូនេះឡើងគឺក្នុងគោលបំណង គ្រាន់តែជួយផ្សាយឲ្យ នាយ យ៉ាន នោះទេ អត់ចង់បានអីទេ ក្រែងគាត់បានចូលលេងកំប្លែងវិញ។

ស្របគ្នានេះក៏មានមតិមហាជនជាច្រើនបាននាំគ្នាចូលទៅ Comment ព្រមទាំងសម្ដែងក្ដីនឹករឭក ក៏ដូចជាស្រលាញ់ចូលចិត្ត នាយ យ៉ាន ដូច្នេះថា “ នឹកគាត់ណាស់លេងបាន ២ -៣ រឿងបាត់មុខបាត់ ” “ គាត់គួរឲ្យគោរពណាស់ខ្ញុំធ្លាប់ជិះឡានជាមួយគាត់ ហើយគាត់រួសរាយណាស់ និយាយលេងសើចតាំងពីឡើងលើឡានរហូតដល់ផ្ទះ ” “ ទោះខ្ញុំមិនធ្លាប់រស់នៅបរទេសក៏ដោយ តែខ្ញុំអាចយល់អារម្មណ៍មួយនេះ ព្រោះថាគ្មានកន្លែងណាដែលកក់ក្ដៅជាងមាតុប្រទេសយើងទេ ទោះកន្លែងនោះល្អប៉ុណ្ណាក៏ដោយ ” លើសពីនោះទៀតក៏មានមតិមួយចំនួនធំទៀតបានលើកឡើង និងបានស្នើឲ្យលោក ពាក់ មី ជួយយក នាយ យ៉ាន ទៅលេងកំប្លែងជាមួយគ្នាវិញផងដែរ ។

បន្ទាប់ពីមានការបញ្ចេញមតិជុំវិញរឿងរ៉ាវរបស់ នាយ យ៉ាន ហើយមហាជនក៏កំពុងតែរង់ចាំមើលដែរថា តើ នាយ យ៉ាន អាចនឹងមានឱកាសបានមកលេងកំប្លែងវិញជាមួយក្រុមលោក ពាក់ មី វិញឬយ៉ាងណា?

អត្ថបទដែលជាប់ទាក់ទង