វណ្ណដា រំភើបផង សើចផង ព្រោះតែក្មេងអូទីស្សឹមម្នាក់នៅក្រុងតាខ្មៅធ្វើរឿងមួយនេះ (មានវីដេអូ )



សិល្ប៖
តារាចម្រៀងរ៉េបល្បីឈ្មោះលោក វណ្ណដា បានចូលរួមកម្មវិធីមនុស្សធម៌ ជាមួយក្មេងៗជាច្រើននាក់ ដែលមានជម្ងឺអូទីស្សឹមនៅឯវិទ្យាល័យអប់រំពិសេសតាខ្មៅ ក្នុងខេត្តកណ្ដាល កាលពីថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២៣ នេះ ។
ខណៈពេលដែលលោក វណ្ណដា បានទៅដល់កម្មវិធីមនុស្សធម៌ ហើយនោះលោកក៏បានលើកយកបទចម្រៀងរបស់ខ្លួនជាច្រើនបទ មកសម្ដែងជូនបុគ្គលិក និងក្មេងៗ ទស្សនាជាការកម្សាន្ត និងបានបង្កើតបរិយាកាសនៅក្នុងពិធីនោះឲ្យកាន់តែមានភាពសប្បាយរីករាយផងដែរ។

យ៉ាងមិញបន្ទាប់ពី វណ្ណដា បានសម្ដែងរួចហើយនោះ ក៏មានកុមារម្នាក់ មានភាពក្លាហានជាខ្លាំង គឺរូបគេបានឡើងបកស្រាយចម្រៀងមួយបទដែលមានចំណងជើងថា “ កម្លោះស្រុកខ្មែរ ” ដែលធ្វើឲ្យអ្នកនៅក្នុងពិធីនោះសាទរ និងទះដៃធ្វើបទភ្លេងកំដរច្រៀង ដែលធ្វើឲ្យបរិយាកាសកម្មវិធីនេះ កាន់តែមានភាពសប្បាយរីករាយមួយកម្រិតទៀត ចំណែក វណ្ណដា ឯណេះវិញអង្គុយស្តាប់កុមារនោះច្រៀង ទាំងទឹកមុខញញឹមផង សើចសប្បាយផង អមជាមួយការទះដោយក្តីសុខបំផុត។

អត្ថបទដែលជាប់ទាក់ទង