ករណីលោក បឺត សំរេច ដាក់ពាក្យទៅតុលាការសុំប្ដូរនាមត្រកូលថ្មីតាមឪពុក ធ្វើទាំងមានមន្ទិល…! (មានវីដេអូ )

សិល្ប៖ ជុំវិញរឿងរ៉ាវរបស់លោក បឺត សំរេច ដែលបានអះអាងថា ជាកូនប្រុសបង្កើតរបស់ អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត មហាជនពិតជាបានជ្រាប់ក្រាសក្រែលរួចមកហើយ យ៉ាងណាមិញមកដល់ពេលនេះមហាជនក៏នៅតែមានមន្ទិលខ្លះដែរ ព្រោះ ភរិយាដើមលោកតា ស៊ីន ស៊ីសាមុត បានបដិសេធមិនព្រមទទួលស្គាល់ និងមិនឲ្យកូនស្រីម្នាក់របស់លោកយាយពិនិត្យ DNA ជាមួយលោក បឺត សំរេច បញ្ជាក់សខ្មៅនោះទេ មួយវិញទៀតបើទោះបីជាមានអ្នកសិល្បៈជាច្រើនបានចេញមកបង្ហាញការជឿជាក់ និងលើកយកតម្រុយជាច្រើនយ៉ាងមកបញ្ជាក់ថា លោក បឺត សំរេច ពិតជាដំណក់ឈាមម្នាក់របស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ក៏ដោយ។

ទោះជាបែបនេះក្តី បើយោងតាមប្រភពព័ត៌មានពី កោះសន្តិភាព បានឲ្យដឹងថា លោក បឺត សំរេច នៅតែបន្តអះអាងថារូបលោកគឺជាកូនប្រុសរបស់ អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត និងបានដាក់ពាក្យទៅកាន់តុលាការាជធានីភ្នំពេញ ដើម្បីធ្វើការប្តូរនាមត្រកូលរបស់ខ្លួន ឲ្យដូចទៅនឹងឪពុកបង្កើត ស៊ីន ស៊ីសាមុត ផងដែរ ។

ប្រភពព័ត៌មានពីតុលាការបានបញ្ជាក់ថា លោក បឺត សំរេច ពិតជាបានដាក់ពាក្យស្នើសុំកែតម្រូវនាមត្រកូលពិតមែន តែបានបដិសេធមិនបង្ហាញនូវព័ត៌មានលម្អិតអំពីការស្មើសុំនេះទេ ។
នេះបើតាមពាក្យសម្ដីរបស់លោក បឺត សំរេច បានលើកបញ្ជាក់ថា “ លោកពិតជាបានស្មើសុំទៅតុលាការកែតម្រូវនាមត្រកូលរបស់លលោកពិតមែន ដោយនាមត្រកូលថ្មី គឺលោកបញ្ចូលឈ្មោះ ឪពុក អ្នកម្ដាយ របស់លោក បញ្ចូលគ្នាធ្វើជានាមត្រកូលថ្មីរបស់លោក ” ។

ក្រោយទទួលបាននូវដំណឹងមួយនេះហើយ បានធ្វើឲ្យមហាជនរង់ចាំមើលយ៉ាងអន្ទះសារផងដែរ ថាតើ ការដាក់ពាក្យស្មើទៅតុលាការរបស់ លោកបឺត សំរេច នឹងទទួលបានជោគជ័យឬយ៉ាងណា ?

អត្ថបទដែលជាប់ទាក់ទង