រតនៈ វិសិដ្ឋ ពោលពាក្យបែបនេះក្រោយអ្នកនាង សុគន្ធ នីសា បង្ហោះរូបជាមួយសត្វចិញ្ចឹម (មានវីដេអូ )



សិល្ប៖
មហាជនពិតជាបានជ្រាបខ្លះៗរួចមកហើយជុំវិញរឿងរ៉ាវដែលតារាច្រៀងសំឡេងផ្អែមស្រទន់អ្នកនាង សុគន្ធ នីសា បានធ្វើដំណើរទៅកម្សាន្តនៅឯសហរដ្ឋអាមេរិករយៈពេលយូរ បន្ទាប់ពីចប់ការងារនៅប្រទេសកម្ពុជារួចរាល់ហើយនោះ ដោយអ្នកនាង សុគន្ធ នីសា បានធ្វើដំណើរចេញពីប្រទេសកម្ពុជាហោះទៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០២៣ កន្លងទៅនេះ ស្របគ្នានេះដែរក៏មានអ្នកនៅក្នុងវិស័យសិល្បៈ ក៏ដូចជាអ្នកគាំទ្ររបស់ អ្នកនាង សុគន្ធ នីសា បានជូនពរឲ្យអ្នកនាងធ្វើដំណើរដោយមានសុវត្ថិភាព និងដំណើរកម្សាន្តពោពេញដោយភាពរីករាយផងដែរ ។

ដោយឡែកនៅថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២៣ នេះ អ្នកនាង សុគន្ធ នីសា បានបង្ហោះរូបភាពប៉ុន្មានសន្លឹកពីសហរដ្ឋអាមេរិកជាមួយ និងសត្វចិញ្ចឹម យ៉ាងសប្បាយរីករាយ គណៈពេលនោះតារាសម្ដែង និងជាតារាចម្រៀង លោក រតនៈ វិសិដ្ឋ ក៏បានចូលទៅ Comment ដូច្នេះថា “ Welcome back USA ” ដែលចប្ចុប្បន្នរូបលោកក៏កំពុងតែរស់នៅសហរដ្ឋអាមេរិកដែរ ។

គួររំឭកផងដែរថា អ្នកនាង សុគន្ធ នីសា គឺជាតារាចម្រៀងមួយរូបដែលមានប្រជាប្រិយភាព និងធ្លាប់បានក្ដោបដំណែងជាគណកម្មការកម្មវិធិធំៗជាច្រើន
ព្រមទាំងទទួលបានការស្រឡាញ់គាំទ្រយ៉ាងខ្លាំងសំណាក់មហាជន តាមរយៈសំឡេងដ៏ពិរោះផ្អែមស្រទន់ ក៏ដូចជាសម្រស់ និងទេពកោសល្យដែលអ្នកនាងមាន ៕

 

អត្ថបទដែលជាប់ទាក់ទង