កៅ ពន្លឺ មានប្អូនប្រុសដែលមានដុងផ្នែកសិល្បៈ និង រ៉េបឡូយមិនធម្មតា (មានវីដេអូ )​

សិល្ប៖ តារាចម្រៀងរ៉េបដែលមានប្រជាប្រិយភាពជាច្រើនឆ្នាំមកហើយ លោក កៅ ពន្លឺ ដែលជាសមាជិកនៅក្នុងក្រុម “ ក្មេងខ្មែរ ” ជាមួយលោក ជា សុជាតិ នៅតែបន្តឈរឈ្មោះ និងមានភាពល្បីល្បាញខ្លាំងលើវិថីសិល្បៈដូចដើម បើទោះបីជាមានសិល្បករពន្លកថ្មី ជាច្រើនដែលមានជំនាញរ៉េបដូចជាក្រុមពួកគេក៏ដោយ ។

យ៉ាងណាមិញលោក កៅ ពន្លឺ ក៏មិនមែនឈរនៅវិស័យសិល្បៈតែម្នាក់ឯងនោះទេគឺលោកនៅមានឈាមជ័រម្នាក់ គឺប្អូនប្រុសពៅឈ្មោះ កៅ ពន្លល ដោយរូបគេក៏មានដុងខាងសិល្បៈ និងមានជំនាញរ៉េបបានយ៉ាងឡូយមិនចាញ់បងប្រុសប៉ុន្មាននោះទេ ។

ក្រឡែកមកលោក កៅ ពន្លល វិញកំពុងតែបោះជំហាន នឹងឆ្ពោះទៅរកភាពជោគជ័យ និងល្បីល្បាញលើវិថីសិល្បៈដូចជាបងប្រុសដែរ ដោយនៅពេលថ្មីៗនេះ លោក កៅ ពន្លល ទើបតែចេញច្រៀងថ្មីរបស់ខ្លួនដែលមានចំណងជើងថា “ វឹងរឹង ” ដោយច្រៀងរួមគ្នាជាមួយលោក វិសាល និងមានការចូលរួមសម្ដែងដោយក្រុម “ ក្មេងខ្មែរ ” ថែមទៀតផង ។

អត្ថបទដែលជាប់ទាក់ទង