បន្ទាប់ពីស្ដាប់រឿងរបស់ប្រិយមិត្តតាមរយៈកម្មវិធី VTalk រួចហើយមហាជនក៏បានសង្ស័យថាជាសាច់រឿងរបស់អតីតពិធីការិនីរូបនេះ(មានវីដេអូ )



សិល្ប៖
មហាជនពិតជាបានជ្រាបខ្លះៗរួចមកហើយជុំរិញរឿងរ៉ាវរបស់ អតីតពិធីការិនីល្បីឈ្នោះ វីជេ អាណូ ដែលបានឡាយវីដអូនិយាយរឿងរ៉ាងក្នុងចិត្តទាំងទឹកភ្នែក និងបានធ្វើបាបខ្លួនឯងរហូតដល់ថ្នាក់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ ។

ស្របគ្នានេះដែរក៏មានគណនី Facebook មួយបានលើកយកវីដេអូរបស់កម្មវីធី VTalk ដោយក្នុងនោះពិធីករលោក អៀង វិឆ្ឆ័យ បានអានរឿងរ៉ាងក្នុងចិត្តរបស់ប្រិយមិត្តដែលបានផ្ញើមកកាន់កម្មវិធី គណៈដែលលោកកំពុងតែអានរឿងនោះបានធ្វើឲ្យមហាជនគិតដល់ វីជេ អាណូ ភ្លាមដោយសារតែរឿងរ៉ាវដែលបានសរសេរផ្ញើមកកាន់កម្មវិធីគឺស្រដៀងទៅនឹងសាច់រឿងរបស់ វីជេ អាណូ ដែលបានរៀបរាប់ក្នុងអំឡុងពេលដែលបានធ្វើបាបខ្លួនឯងនោះ ។

ដោយគេបានចាប់អារម្មណ៍នៅត្រង់ចំណុចមួយ ដែលមានទំនាក់ទំទងជាមួយសង្សាកូនអ្នកមានទ្រព្យស្ដុកស្ដម្ភមួយរូប រហូតសម្រេចចិត្តថាយកកូនដើម្បីរក្សាទំនាក់ទំនងស្នេហ៍ជាមួយគ្នា តែអ្វីៗល្អបានតែដំបូងនោះទេ ចុងក្រោយនាងក៏បានក្លាយជាកូនប្រសារស្រីឥតខាន់ស្លាគ្មានតម្ដៃ ជីវិតប្រៀបដូចសារិការក្នុងទ្រុង រហូតទ្រាំមិនបានក៏បានចេញមកចិញ្ចឹមកូនម្នាក់ឯង និងគ្មានទីពឹងសូម្បីតែម្នាក់ ។

គួរបញ្ជាក់ផងដែរថា ទាំងនេះគ្រាន់តែជាមន្ទិលសង្ស័យតែប៉ុណ្ណោះ ចំពោះរឿងរ៉ាងពិតយ៉ាងណានោះក៏នៅមិនទាន់បានលាតត្រដាង ស ខ្មៅ នៅឡើយទេ ៕

អត្ថបទដែលជាប់ទាក់ទង