លោកស្រី កែវ កណ្យាណ៖ នឹកឃើញថា ធ្លាប់ជាអតីតមិត្តរួមសិល្បៈនិងគ្នា ហើយក៏បាននាំគ្នាជួយទិញដីឡូតិ៍លោក យុត្ថារា ឆានី ឥឡូវនេះកំពុងយំលែងចេញហើយ…



សិល្ប៖
កាលពីពេលថ្មីៗនេះលោក យុត្ថារា ឆានី អតីតតារាសម្ដែងដែលមានកេរ្តិ៍ឈ្មោះ ត្រូវបាននារីម្នាក់ដែលជាអ្នកទិញឡូតិ៍បានបង្ហាញនូវការខកចិត្តជាខ្លាំង ដែលលោក យុត្ថារា ឆានី បានលក់ដីខ្យល់ឲ្យទៅរូបនាង ដោយនារីខាងបានសរសេររៀបរាប់នៅលើគណនី Facebook ថា “ ខំទុកចិត្ត និងស្រលាញ់ idol តាំងពីក្មេងក៏នាំបងស្រីទៅទិញដីរបស់ Idol បង់រំលោះបានជិត ២ ម៉ឺនដុល្លារ ប៉ុន្តែបែរជាអត់ឃើញដីទៅវីញ ដីដែលបានបង់រំលោះនោះ ត្រូវគេព័ទ្ធរបងយកទៅវិញ ចាំ Idol ដោះស្រាយក៏មិនឃើញ ” ។

យ៉ាងណាមិញមិនត្រឹមតែមហាជនទេដែលជឿទុកចិត្ត និងទិញដីឡូតិ៍របស់លោក យុត្ថារា ឆានី សូម្បីតែអ្នកសិល្បៈ ២ រូបនេះក៏បានទិញផងដែរ ពោលគឺលោកស្រី កែវ កល្យាណ និង លោកស្រី អម្ពរ ទេវី ក៏បានផុងខ្លួនដែរដោយសារតែយល់ថាធ្លាប់សម្ដែង និងរួមការងារជាមួយគ្នាទើបសម្រេចចិត្តជួយទិញ ប៉ុន្តែលោក យុត្ថារា ឆានី ក៏បានចេញមកប្រតិកម្មនិងច្រានចោលថា ទាំងនេះមិនមែនជាការពិតនោះទេ ហើយលោកក៏បានបញ្ជាក់ច្បាស់ៗតាមរយៈគណនី Facebook របស់ថា “ ខ្ញុំបាទ យុត្ថារា ឆានី សូមបដិសេធ រាល់ការចុះផ្សាយព័ត៌មានមិនពិត ប្រទេសមានច្បាស់ បើយល់់ថាខ្ញុំខុស សូមធ្វើតាមច្បាប់រៀនខ្លួន ! ” ។
ក្រោយលោក យុត្ថារា ឆានី ចេញមកបដិសេធបែបនេះ លោកស្រី កែវ កល្យាណ ក៏បានតបជាសារឆ្លើយឆ្លងតាមរយៈ Facebook ថា បើខ្ញុំវិញជិត ៦ ពាន់ដុល្លារ បង់លុយផ្ដាច់តាំងពីមុនកូវីដ ហើយសន្យាកាត់ប្លង់រឹងបំបែកក្បាលដីឲ្យខ្ញុំ ចាំរហូតមកដល់ឥឡូវនៅតែសន្យា ប្អូនហា ខ្ញុំធ្លាប់ថតជាមួយ និងរាប់អានទុកចិត្តជឿជាក់ខ្ញុំខំជួយទិញតាមរយៈការធានាអះអាងសព្វគ្រប់ លោកស្រីក៏បានបន្តទៀតថា មិត្តឆានី អើយ បើមិត្តបានឃើញហើយសូមដោះស្រាយតាមការគួរផង លុយញើសឈាមណាមិត្ត ហើយខ្ញុំក៏បាននាំមិត្តអ្នកសិល្បៈជាច្រើនបានទិញ ឥឡូវពួកគេបានត្រឹមខកចិត្ត តឹងទ្រូងយំមិនចេញទេ ។

ដោយឡែកលោក ស្រី កែវ កល្យាណ ក៏បានបង្ហោះសារជាថ្មីម្ដងទៀតដោយក្នុងខ្លឹមសារនោះបានសរសេរថា “ នាងខ្ញុំកែវ កល្យាណ សូមចូលខ្លួនមកបកស្រាយនូវរឿងដីធ្លីជាមួយលោក យុត្ថារា ឆានី ឥឡូវលោកបានខលមកសម្របសម្រួលដោះស្រាយហើយ។ នាងខ្ញុំនិងមិត្តរួមអាជីពទាំងអស់គ្នាដែលបានទិញដីក៏ជជែក និងសម្រេចចិត្តទុកពេលឲ្យលោក ឆានីមួយរយៈដើម្បីដោះស្រាយតាមសំនូមពរ ” ៕

អត្ថបទដែលជាប់ទាក់ទង