អ្នកសើចចំអក និងបានត្រូលដល់អតីតតារាស្រី ពៅ បញ្ញាពេជ្រ បើដឹងប្រវត្តិនាងពិត ច្បាស់ជាខ្លោចចិត្តមិនខាន ( មានវីដេអូ )
សិល្ប៖ សូមរំឭកថយក្រោយបន្កិចកាលពីក្នុងអំឡុងឆ្នាំ ២០០០ កញ្ញា ពៅ បញ្ញាពេជ្រ គឺជាអតីតតារាចម្រៀងមួយរូបដែលមានឈ្មោះបោះសំឡេង កេរ្តិ៍ឈ្មោះមានភាពល្បីល្បាញខ្លាំង ជ្រកក្រោមផលិតកម្មហង្សមាស ប៉ុន្តែ ភាពល្បីល្បាញ និងសំឡេងដ៏ពិរោះរបស់នាង ក៏ត្រូវបានបាត់បង់អំឡុងឆ្នាំ២០០៧ ដោយសារមានខ្មាន់កាំភ្លើងលបបាញ់ ប៉ុនប៉ងផ្ដាច់ជីវិតតារាស្រីរូបនេះ តែទឹកដោះម្តាយថ្លៃនាងអាចរួចផុតអំពើដ៏ឃោឃៅនោះ យ៉ាងណានាងក៏បានពិការភាពអស់រយៈពេលជាង ១៦ឆ្នាំមកហើយ។
ចំពោះស្ថានភាពបច្ចុប្បន្ននេះវិញ ត្បឹតថាកញ្ញា ពៅ បញ្ញាពេជ្រ មានបញ្ហាមិនអាចដើរបានក៏ពិតមែន ប៉ុន្តែនាងបានព្យាយាមជំនះឧបសគ្គគ្រប់បែបយ៉ាង និងខំប្រឹងហាត់ប្រាណគ្រប់វិធីជារៀងរាល់ថ្ងៃ ដើម្បីឲ្យរាងកាយមានសុខភាពល្អ រឹងមាំ ដើម្បីអាចដើរបាន។
ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗកន្លងទៅ កញ្ញា ពៅ បញ្ញាពេជ្រ ក៏បានត្រឡប់មកច្រៀងសារជាថ្មីដោយបាន Cover បទចម្រៀងរបស់លោក ឆន សុវណ្ណរាជ ក្រោមចំណងជើង “ ចាំទាំងត្រដរ ” តាមរយៈបទមួយនេះ កញ្ញា ពៅ បញ្ញាពេជ្រ ត្រូវបានមហាជនមួយចំនួនលើកយកសំឡេងរបស់នាងមកត្រូល និងនិយាយបែបសើចចំអកទៅវិញ។
យ៉ាងណាមិញក្រោយមានការត្រូល និងសើចចំអកដាក់តារាស្រីខាងលើ មានមហាជនដែលស្គាល់ និងធ្លាប់ជា អ្នកគាំទ្រ អតីតតារាចម្រៀងស្រីរូបនេះបានចេញមកប្រតិកម្ម និងបានលើកឡើងដូច្នេះថា ហេតុអ្វីបានជាត្រូវសើចចំអកគាត់ គាត់អាចមានជីវិតរស់ដល់សព្វថ្ងៃចាត់ទុកថាសំណាងណាស់ទៅហើយ សូមឈប់សើចចំអកឲ្យគាត់ទៅ បើបានដឹងពីប្រវិត្តរបស់គាត់ អ្នកច្បាស់ជាអាណិតនាង ជាមិនខានឡើយ៕