តារាប្រុស ៣ រូប ដែលនិយមសម្ដែងជាតួអង្គទាំងនេះនៅក្នុងខ្សែភាពយន្តជំនាន់មុន (មានវីដេអូ )
សិល្ប៖ ជារឿងមួយទូទៅហើយដែលគ្រប់សិល្បករ សិល្បការិនី ភាគច្រើនសុទ្ធតែមានទេពកោសល្យ ក៏ដូចជាសមត្ថភាពរៀងៗខ្លួន ក្នុងការទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រតាមរយៈការសម្ដែងរបស់ពួកគេ ។ បើត្រឡប់ទៅមើលតារាភាពយន្តផ្នែកបុរសកាលពីជំនាន់មុន ចំនួន ៣ ដួង ដែលប្រជាទស្សនិកជនខ្មែរបានស្គាល់ថា និងចងចាំពួកគាត់តាមរយៈការសម្ដែងជាតួអង្គមួយចំនួននៅក្នុងរឿងដូចជា តួអង្គសំខាន់ តួអង្គកាចសាហាវ និងតួអង្គរង ជាដើម ។
ខាងក្រោមនេះនិងបង្ហាញត្រួសៗអំពីតារាសម្ដែងទាំង ៣ ដួង នៅក្នុងខ្សែភាពយន្តកាលពីជំនាន់មុន៖
១–លោក លឹម សុផន
ជាតារាភាពយន្តនិយមសម្ដែងជាតួរង និងតួអង្គសំខាន់ ហើយរូបលោកមានស្រុកកំណើតនៅលើទឹកដីខេត្តបាត់ដំបង តារាភាពយន្តរូបនេះ ប្រឡូកវិស័យសិល្បៈដំបូងបង្អស់នៅឆ្នាំ ១៩៦៤ រយៈពេលជាង ១០ ឆ្នាំ លោកសម្ដែងក្នុងខ្សែភាពយន្តបានជិត ៥០ រឿង ។
២–លោក ប៉ិច សាលឿន
កើតនៅឆ្នាំ ១៩៣៥ នៅរាជធានីភ្នំពេញ ។ លោក ប៉ិច សាលឿន ជាតារាភាពយន្តនិយមសម្ដែងជាតួរង តួសំខាន់ ក្នុងសភាពជាតួកាច តារារូបនេះ បានប្រឡូកចូលវិស័យភាពយន្តជាលើកដំបូងបង្អស់នៅឆ្នាំ ១៩៦១ ក្នុងខ្សែភាពយន្តរឿង “ ក្បូនជីវិត ” តាមរយៈការណែនាំរបស់លោក ម៉ក់ ហូ។ រយៈពេលជាង ១០ ឆ្នាំ តារារូបនេះសម្ដែងក្នុងខ្សែភាពយន្តបានជាង ៦០ រឿង ។
៣–លោក ឱ ឌុំ
កើតនៅឆ្នាំ ១៩៣៥ លើទឹកដីខេត្តបាត់ដំបង ។ លោក ឱ ឌុំ ជាតារាភាពយន្តនិយមសម្ដែងជាតួអង្គរង តួសំខាន់ ក្នុងសភាពកាចសាហាវ ។ តារាភាពយន្តរូបនេះ ប្រឡូកក្នុងវិស័យភាពយន្តជាលើកដំបូងបង្អស់នៅឆ្នាំ ១៩៥៩ ក្នុងខ្សែភាពយន្តរឿង “ នេះហើយប្ដីខ្ញុំ ” តាមការណែនាំរបស់លោក អឿ សំខាន់ ។ គិតពីឆ្នាំ ១៩៥៩ ដល់ឆ្នាំ ១៩៧៥ រយៈពេលជាង ១០ ឆ្នាំ រូបលោកសម្ដែងខ្សែភាពយន្តបានជិត ១០០ រឿង ។
ប្រភព ៖ ក្រុមព្រះសុរិយា