ផ្ទុះការចាប់អារម្មណ៍ លើតារាម៉ូដែលម្នាក់ចំណាយពេលពេញមួយថ្ងៃនៅប្រទេសកូរ៉េ ដើម្បីស្វែងរកម្ហូបខ្មែរ (មានវីដេអូ )



សិល្ប៖
តារាម៉ូដែល និងជា YuoTuber ម្នាក់នៅលើបណ្ដាញសង្គមបានចំណាយពេលពេញមួយថ្ងៃក្នុងដំណើរកម្សាន្តជិះរថភ្លើងប្រមាណជា ៣០ គីឡូម៉ែត ពីទីក្រុងសេអ៊ូល ដើម្បីស្វែងរករមណីយដ្ឋានខ្មែរមួយកន្លែងដែលបានលាក់ខ្លួននៅម្ដុំ ស៊ូវ៉ុន ប្រទេស កូរ៉េខាងត្បូង ។

នារីដែលមានសម្រស់ស្រស់ស្អាតខាងលើមានឈ្មោះ TERRY បានបង្ហាញចំណាប់អារម្មណ៍នៅក្នុងវីដេអូអំពីបេសកកម្មចេញទៅរកម្ហូបខ្មែរញ៉ាំ ដោយនាងបានលើកឡើងថា ម្ហូបខ្មែរនៅក្នុងក្រុងសេអ៊ូលពិតជាពិបាករកខ្លាំងណាស់ ។

បន្ទាប់ពីឡើងមកបំពេញការងារជាម៉ូដែល និងរស់នៅទីនេះតាំងពីដើមខែ មិថុនា ឆ្នាំ២០២៣ កន្លងមកដោយនាងបានប្រទះឃើញភោជនីយដ្ឋានមួយកន្លែងឈ្មោះ “ អប្សរា Restaurant ” នៅក្នុងបវិវេណភូមិម្ហូបខ្មែរ នារីខាងលើក៏បានបន្តទៀតថានាងពិតជារីករាយជាមួយការទទួលទានអាហារជាមួយមិត្តរួមការងារដែលជាជនជាតិសិង្ហបុរីម្នាក់ លើសពីនោះទៀតនាងក៏បានពោលពាក្យ សរសើរនូវមុខម្ហូបរបស់ខ្មែរដូចជា សម្លម្ជូរគ្រឿង បាយឆា និងភេសជ្ជៈជាដើម ដែលមានរស់ជាតិឆ្ងុយឆ្ងាញ់ បូករួមជាមួយនិងការស្វាគមន៍ដ៏រាកទាក និងកក់ក្ដៅពីបងប្អូនប្រជាជនខ្មែរដែលនៅទីនោះយ៉ាងខ្លាំងផងដែរ ។

គួរបញ្ជាក់ថា TERRY គឺជាកូនខ្មែរកាត់ចិនដែលធំធាត់ឡើងនៅ ប្រទេសអូស្ត្រាលី ក្រៅពីអាជីកជាម៉ូឌែលនាងក៏ជា Youtuber ម្នាក់ផងដែរ ដែលមានអ្នកតាមដានប្រមាណ ៦ ម៉ឺន ៥ ពាន់នាក់ជាង និង Follower ជិត 2000K នៅលើ Instagram ថែមទៀងផង ។

អត្ថបទដែលជាប់ទាក់ទង