ខេម ប្រកាសរកសមាជិកក្រុម “ Boy Band ” ដើម្បីរំឭករឿងមួយនេះឡើងវិញ (មានវីដេអូ )



សិល្ប៖
សូមរំឭកថយក្រោយបន្កិចកាលពីអំឡុងឆ្នាំ ២០០៧ មហាជនពិតជាបានស្គាល់និងបានតាមដានទស្សនាការប្រកួតចម្រៀងនៅក្នុងកម្មវិធីរបស់ទូរទស្សន៍ CTN តាមរយៈក្រុមចម្រៀង “ Boy Band ” និង “ Girl Band ” ដោយមានលោក គួច ខេវិន គឺជាអ្នកដឹកនាំក្នុងកម្មវិធីនោះ យ៉ាងណាមិញមកដល់ពេលនេះ ក្រុមទាំងពីរក៏បានរំសាយអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

បើក្រលេកមកមើលសមាជិកក្នុងក្រុមនីមួយៗវិញ ក៏នៅមានអ្នកខ្លះនៅតែបន្តឈរលើអាជីពជាអ្នកសិល្បៈ និងផ្នែកចម្រៀងដដែលផងដែរ វីឯខ្លះទៀតក៏បានបោះបង់ និងបាត់មុខឈឹងពីសិល្បៈ។

ស្រាប់តែថ្មីៗនេះតារាចម្រៀងសំឡេងស្អកលោក ខេម បានបង្ហោះរូបភាពមួយសន្លឹកព្រមទាំងភ្ជាប់មកជាមួយសារដែលនឹករឭកដល់សមាជិកក្នុងក្រុម “ Boy Band ” និងបានប្រកាសរកសមាជិកទាំងនោះ ដើម្បីមកជួបជុំគ្នា លើសពីនោះទៀតលោក ខេម ក៏បានសង្កត់ធ្ងន់ៗតាមរយៈការបង្ហោះសារនោះថា “ នឹករឭករាប់អានមួយថ្ងៃរាប់អានមួយជីវិត ” ។

គួររំឭកថា លោក ខេម ក៏ជាអតីតសមាជិកមួយរូបក្នុងក្រុម “ Boy Band ” នេះផងដែរ ។

អត្ថបទដែលជាប់ទាក់ទង