ទឹកចិត្តបងប្រុសនិយាយទាំងអួលដើមក ក្រោយប្អូនស្រីរងការចាប់រំ.លោភរហូតមានផ្ទៃពោះ និងត្រូវបានគម្រាមសម្លា.ប់ (មានវីដេអូ)



សិល្ប៖
ថ្មីៗនេះមហាជនកំពុងតែចែករំលែកវីដេអូ និងសុំឲ្យជួយរកយុត្តិធម៌ដល់ប្អូនស្រីម្នាក់ឈ្មោះ ស្រីចិន ដែលមានអាយុចន្លោះ ១៩ – ២០ ឆ្នាំនាងត្រូវបានបុរសចំនួន ២នាក់ចាប់រំលោភរហូតដល់ថ្នាក់មានផ្ទៃពោះចំនួន ៧ ខែ មិនត្រឹមតែប៉ុណ្ណោះទេ ប្អូនស្រីដែលរងគ្រោះខាងលើក៏បានបញ្ជាក់ថា បរុសទាំង ២នាក់ នោះបានគម្រាមសម្លាប់នាងបើសិនជានាងយករឿងដែលពួកគេបានធ្វើមកលើរូបនាងនោះ មកនិយាយាប្រាប់ក្រុមគ្រួសារ ។

បើយោងតាមការលើកឡើងរបស់បងប្រុស នារីដែលបានរងគ្រោះបញ្ជាក់ថា នៅពេលមានរឿងហេតុកើតឡើងភ្លាមៗនោះ គឺគាត់មិនដឹងនោះទេ រហូតកន្លងផុតទៅជាច្រើនខែក៏មានអ្នកខាងបានសង្ស័យថាប្អូនលោកមានផ្ទៃពោះ ប៉ុន្តែមិនហាននិយាយត្រង់ៗទេក៏បានឆ្លៀតឱកាសពេលដែលលោកមិននៅ ក៏បានទៅទិញឧបករណ៍តេស្តឲ្យប្អួនស្រីដែលរងគ្រោះក៏ឃើញថាប្អូនស្រីពិតជាមានផ្ទៃពោះពិតមែន ។

គណនៈពេលដែលរឿងរ៉ាវនោះត្រូវបានបែកធ្លាយហើយ ក៏បានដឹងនាំប្អូនស្រីទៅមន្ទីពេទ្យពិនិត្យមើលទៅក៏បានដឹងថា ប្អូនស្រីមានផ្ទៃពោះចំពោះចំនួន ៦ ខែបាត់ទៅហើយ ធ្វើឲ្យក្រុមគ្រួសាររបស់ប្អូនស្រីពិតជាតក់ស្លុតខ្លាំងណាស់ រីឯម្ដាយរបស់ប្អូនស្រីក៏បានបញ្ជាក់ថាគាត់ស្ទើរតែគាំងបេះដូងទៅហើយនៅពេលដែលបានឮនូវដឹណឹងមួយនេះ លើសពីនោះទៀតទាំងម្ដាយនិងឪពុករបស់ប្អូនស្រីរងគ្រោះខាងលើគឺពួកគាត់មានជម្ងឺននិងមានអាចដើរបានទាំងពីរនាក់ ។

ទឹកចិត្តជាបងប្រុសនៅពេលដែលបានដឹងរឿងនោះហើយក៏បានទៅឃុំដើម្បីប្ដឹងនិងឲ្យដោះស្រាយរឿងដែលបានកើតឡើងមកលើប្អូនស្រីរបស់ខ្លួន ប៉ុន្តែខាងឃុំហាក់បីដូចជាមិនអើពើជាមួយនិងគាត់សោះ ហើយអ្វីដែលរំជួលចិត្តខ្លាំងនោះគឺស្គាល់ទាំងមុខ ស្គាល់ទាំងឈ្មោះ របស់បរុសទាំងពីរនាក់នោះហើយប៉ុន្តែធ្វើអ្វីគេមិនបាន រីឯទៅរកឃុំដោះស្រាយវិញ គេបានឲ្យក្រដាស់ពណ៌សរទទេស្អាតមកឲ្យបងប្រុស និងនារីរងគ្រោះនោះផ្ដិតមេដាយ ។

វាគឺជារឿងមួយដែលអយុត្តិធម៌និងឈឺចាប់ខ្លាំងណាស់ចំពោះប្អូនស្រីនិងគ្រួសារ ដោយមើលឃើញបែបនេះ កញ្ញា វ៉ាន់នីឡា ក៏បានចេញមកស្មើដល់សមត្ថកិច្ចមេត្តាជជួយរកយុត្តិធម៌ជូនប្អូនស្រីរងគ្រោះខាងលើផង ។

គួរបញ្ជាក់ផងដែរថាសាច់រឿងទាំងនេះបានដកស្រង់ចេញពីគណនៈ Facebook របស់ Kaka Film ដែលជាអ្នកបង្កើតមាតិការនិងវីដេអូអប់រំខ្លីៗ ។

អត្ថបទដែលជាប់ទាក់ទង