ក្រោយបាត់មុខពីសិល្បៈយូរ សឿន វីតា ចោទជាសំណួរមកកាន់មហាជនថាតើនៅស្រលាញ់និងគាំទ្រលោកទេ ? (មានវីដេអូ)



សិល្ប៖​
អតីតតារាសម្ដែងលោក សឿន វីតា បានស្ងាត់ពីសិល្បៈជាច្រើនឆ្នាំមកហើយ ក្រោយលោកសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ និងបានប្រើជីវិតជារស់នៅជាមួយគ្រួសារយ៉ាងសាមញ្ញា។

យ៉ាងណាមិញនៅពេលបច្ចុប្បន្ននេះដែរក៏តែងតែឃើញលោក សឿន វីតា បង្ហោះសារបង្ហាញពីបញ្ហាជីវិតរបស់លោក ដែលមួយរយៈចុងក្រោយនេះបានជួបព្យុះជួបភ្លៀងជាច្រើន រហូតធ្វើឲ្យលោកដល់ថ្នាក់លេបថ្មាំរំងាប់អារម្មណ៍ថែមទៀត ចំណែកឯរូបសម្រស់របស់លោកក៏មានបានប្រែប្រួល ផងដែរ ដោយសារតែរូបលោក ត្រូវគិតរឿងរកលុយដើម្បីសងបំណុលជាច្រើន ។

ដោយឡែកស្រាប់តែនៅពេលថ្មីនេះអតីតតារាសម្ដែង លោក សឿន វីតា ក៏បានបង្ហោះវីដេអូតាមរយៈគណនី Tiktok របស់លោក និងបានភ្ជាប់ជាសំណួរមកកាន់មហាជនថា “ បងប្អូននៅគាំទ្រនិងស្រលាញ់ខ្ញុំអត់ ? បើនៅគាំទ្រស្រលាញ់ ខ្ញុំនឹងចូលសម្ដែងវិញ ” ស្របគ្នានោះដែរ ក៏មានមហាជនជាច្រើនបាននាំគ្នាចូលទៅ Comment គាំទ្រឲ្យរូបលោកចូលសម្ដែងវិញ និងមានមតិខ្លះបានលើកឡើងថា ស៊ូៗបងខ្ញុំយល់អារម្មណ៍មួយហ្នឹងច្បាស់ថាពិបាកខ្លាំងណាស់ តែកុំអស់សង្ឃឹមបង ស្រក់ទឹកភ្នែកពេលស្ដាប់បទហ្នឹង តែបងសម្ដែងបានល្អណាស់ ប្អូនគាំទ្រឲ្យបងចូលសម្ដែងវិញ ស៊ូៗបង ។

បន្ទាប់ពីបានបញ្ចេញមតិជុំវិញរឿងរ៉ាងរបស់អតីតតារាសម្ដែង លោក សឿន វីតា រួចហើយមហាជនក៏កំពុងតែរង់ចាំមើលផងដែរ ថាតើលោកនិងបានចូលរួមសម្ដែងនៅក្នុង MV ឬខ្សែភាពយន្តណាមួយនៅពេលឆាប់ៗខាងមុខនេះ ៕

អត្ថបទដែលជាប់ទាក់ទង