អ៊ិន លក្ខណា ត្បិតថាមិនទទួលបានមកុដ Miss Grand Cambodia 2023 មែន ប៉ុន្តែនាងបានឆក់យកបេះដូងពីប្រជាជនខ្មែរស្ទើមួយប្រទេស

សិល្ប៖ អ៊ិន លក្ខណា ជាបេក្ខភាពមួយរូបដែលប្រឡងនៅក្នុងកម្មវីធី Miss Grand Cambodia 2023 អំឡុងពេលប្រកួតនាងបានព្យាយាម និងធ្វើបានយ៉ាងល្អ ជាហេតុដែលនាំឲ្យនាងទទួលបានការស្រលាញ់ និងគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាជនកម្ពុជា ជាមួយគ្នានេះដែរអ្នកគាំទ្រក៏បានសង្ឃឹមនិងជូនពរឲ្យ អ៊ិន លក្ខណា Miss Grand ប៉ៃលិន ទទួលបានមកុដ Miss Grand Cambodia 2023 នេះ យ៉ាងណាមិញដោយសារតែសមត្ថភាពនាងនៅមានកម្រិតទើបនាងបានជាប់ត្រឹមតែ លំដាប់រងទី ២ ។

បើក្រឡែកទៅមើលពីការតស៊ូរបស់ អ៊ិន លក្ខណា វិញឃើញថានាងពិតជាបានព្យាយាម និង តស៊ូហើយក៏បានជួបឧបសគ្គជាច្រើនផងដែរ ដោយនាងធ្លាប់បានចូលរួមប្រកួតជាច្រើនដងរួចមកហើយ ប៉ុន្តែតំណែងដែលទទួលបានត្រឹមតែជាលំដាប់រងរហូត ។

ខាងក្រោមនេះនិងបង្ហាញត្រួសៗអំពីកម្មរិធីដែល អ៉ិន លក្ខណា បានចូលរួមប្រកួត ៖
១- Miss worid Cambodia 2019 ទទួលបានតំណែង 1st Runner Up


២- Miss Universe Cambodia 2019 Unplaced


៣- Miss Grand Cambodia 2021 ទទួលបានតំណែង 1st Runner Up


៤- Miss Superanational 2022 Unplaced


៥- Miss Grand Cambodia 2023 ទទួលបានតំណែង 2nd Runner Up

ប្រភពរូបភាព៖ Universe Pageant

អត្ថបទដែលជាប់ទាក់ទង