ស្ងាត់មិនសូវចេញបទចម្រៀងថ្មីមួយរយៈ ការពិត ម៉ូវ៉ាន់ ធីតា ចូលធ្វើការងារមួយនេះសោះ ! (មានវីដេអូ)
សិល្ប៖ អ្នកនាង ម៉ូវ៉ាន់ ធីតា ត្រូវបានមហាជនជាច្រើនបានស្គាល់នាង តាមរយៈការច្រៀងបទ “ នាងគិតទៅព្រួយចិត្ត ” ពីវង់តន្ត្រីភីសុគន្ធី យ៉ាងណាមិញតារាចម្រៀងសំឡេងស្រួយរូបនេះ ក៏តែងតែចេញនូវបទចម្រៀងថ្មីៗទាំង Original Song និង Cover ជាច្រើនផងដែរសម្រាប់ឲ្យមហាជនស្ដាប់ និងរាំងលេងកម្សាន្ត។
យ៉ាងណាមិញស្រាប់នៅមួយរយៈចុងក្រោយនេះ ហាក់បីដូចជាមិនសូវដែលបានឃើញអ្នកនាង ម៉ូវ៉ាន់ ធីតា ចេញបទចម្រៀងថ្មី ឬក៏ចម្រៀង Cover ប៉ុន្មានទេ ដោយសារនាងបានជាប់រវល់បំពេញតួនាទីការងារជានគរបាល ។
ដោយហេតុបានដឹងថា អ្នកនាង ម៉ូវ៉ាន់ ធីតា មិនសូវបានចេញនៅបទចម្រៀងថ្មីៗ ព្រោះតែរវល់បំពេញការងារនោះ ក៏ស្រាប់តែមានអ្នកគាំទ្ររបស់អ្នកនាងបានចូលទៅ Comment និងនិយាយបែបលេងសើចជាមួយនិង Idol របស់ខ្លួនថា “ គិតម៉េចឥឡូវស្រលាញ់សិល្បៈតែប៉ាម៉ាក់បង្ខំឲ្យចូលខាងកងកម្លាំង ” ។
ជាមួយគ្នានេះ អ្នកនាង ម៉ូវ៉ាន់ ធីតា បានបង្ហោះវីដេអូមួយចេញពីគណនី Tiktok របស់ខ្លួនថា នាង បានត្រឡប់មកច្រៀងវិញហើយ និងបាននាំយកនូវអ្វីដែលថ្មីជូនអ្នកគាំទ្រ ខណៈពេលនេះដែរក៏កំពុងតែថត MV ថ្មីជាបទ Original Song ត្រៀមសម្រាប់ខែភ្ជុំថែមទៀតផង ។