លោក Eco Vak song ចេញមកប្រតិកម្មបែបនេះ ក្រោយមានបរុសម្នាក់ចោទថា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានល្បីភ្លេចម្ដាយ (មានវីដេអូ)
សិល្ប៖ កាលពីពេលថ្មីៗកន្លងទៅនេះមានគណនី Facebook មួយឈ្មោះ អាត សុក្រិត្យ បានចេញមកទំលាយរឿងរ៉ាវរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី និងបង្ហោះរូបភាពកាលពីក្មេងរបស់់នាង ដោយបានរៀបរាប់ថា សូមឲ្យនាងនិយាយអ្វីដែលជាការពិត កុំបង្កឲ្យមានការឈឺចាប់ដល់ម្ដាយដែលកំពុងសង្រ្គោះបន្ទាន់នៅមន្ទីទេព្យ ម្ចាស់គណនីខាងលើក៏បានបន្តទៀតថា មិនទាន់បានល្បីទាក់ទងមកម្ដាយរហូត ពេលបានល្បីស្រាប់តែបិទម្ដាយចោល ។
ជុំវិញរឿងរ៉ាវដែលធ្វើឲ្យបុរសខាងបានបង្ហោះសារបែបនេះ ដោយសារនៅយប់លាលែងពីតំណែងរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី នាងបាននិយាយរៀបរាប់អំពីជីវិតតស៊ូរបស់ខ្លួន និងបានអរគុណទៅឪពុកដែលយកនាងមកចិញ្ចឹមតាំងពីអាយុ ៣ខែ និងបាននិយាយថារូបនាងគ្មានម្ដាយ ។
ក្រោយលេចឮនូវរឿងនេះហើយធ្វើឲ្យមហាជននាំគ្នាបញ្ចេញមតិព្រាតដោយអ្នកខ្លះក៏បានលើកឡើងថា រឿងក្នុងគ្រួសារគេយើងមិនដឹងច្បាស់ទេកុំទាន់វិនិច្ឆ័យ លើសពីនោះទៀតលោក Eco Vak song ជា Director ហង្សមាស ក៏បានចេញមកប្រតិកម្មចំពោះរឿងមួយនេះដោយលោកក៏បានបង្ហោះសារមួយយ៉ាងវ៉ែងអន្លាយថា “ នាងធ្លាប់ប្រាប់ថា គាត់ភាគច្រើននៅជាអុំនៅឯខេត្ត ពាក់កណ្ដាលជីវិតរស់នៅក្នុងអង្គការមួយកន្លែង លោកប៉ានាងបានចិញ្ចឹមត្រឹមរយៈពេលខ្លី តែគាត់នៅតែមើលអើតជាញឹកញយ ចំណែកឯម្តាយកាលនៅក្មេងសឹងតែមិនស្គាល់មុខ មិនបានមើលថែបីបាច់នាងទេ នាងស្ទើតែភ្លេចថាខ្លួនថាមានម្តាយ អ្នកណាក៏គោរពស្រលាញ់ដឹងគុណឪពុកម្តាយដែរ ពេលដល់នាងចូលសិល្ប:មានឈ្មោះបោះសំឡេងទើបម្តាយគាត់ចេញមុខមកជាហូរហែរ ធម្មតាក្មេងរស់នៅជាមួយអ្នកណាច្រើនដឹងគុណ និងមានមនោសញ្ចតេនាច្រើនជាងហើយ ចូលកុំដាក់សម្ពោធមកលើនាងថានាងរមើលគុណនោះអី ៕