សេង សុឃីម យំបោកខ្លួនពេញផ្លូវព្រោះតែរឿងមួយនេះ ! (មានវីដេអូ )
សិល្ប៖ កាលពីយប់ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២៣នេះ បានឃើញអ្នកនាង សេង សុឃីម អង្គុយយំបោកខ្លួនខ្លាំងៗពេញផ្លូវ ខណៈដែលសត្វចិញ្ចឹមរបស់អ្នកនាងបានស្លាប់ ។
ជាមួយគ្នានេះអ្នកមេម៉ាយស្រស់ស្អាត សេង សុឃីម ក៏បានបង្ហោះសារនៅលើគណនី Facebook របស់ខ្លួនយ៉ាងក្រៀមក្រំថា “ ពេលខ្ញុំពិបាកបំផុត ខ្ញុំក៏ត្រូវរឹងមាំនៅម្នាក់ឯងដូចដើម ខ្ញុំលែងរំពឹងអ្វីទៀតហើយឈឺចាប់ណាស់អារម្មណ៍ដែលស្អប់បំផុតមិនចង់ជួប ទៅឲ្យបានសុខកូនជាតិក្រោយកើតជាមនុស្សមកនៅជាមួយគ្រួសារយើងវិញណាកូន ” នេះហើយជាអារម្មណ៍ចំពោះអ្នកដែលស្រលាញ់សត្វ ពិតជាពិបាកទទួលយកណាស់កំពុងតែពេញស្រលាញ់បែរជាមកត្រូវបាត់បង់បែបនេះ ។
ក្រោយអ្នកនាង សេង សុឃីម បង្ហោះសាររួចហើយក៏ស្រាប់តែមានមហាជនបាននាំគ្នាចូលទៅ comment និងចែលរំលែកក៏ដូចជាបង្ហាញពីអារម្មណ៍ដែលជាអ្នកស្រលាញ់ស្វតចិញ្ចឹមដូចគ្នា ដោយមានគណនីមួយបានលើកឡើងថា “ មានតែអ្នកស្រលាញ់សត្វទេ ទើបយល់អារម្មណ៍មួយនេះ ទោះបីវាមិនមែនជាមនុស្សដូចយើង តែវាផ្ដល់ឲ្យយើងនូវការស្រលាញ់ភាពជាមិត្ត ជាបងប្អួន ពេលខ្លះមនុស្សធ្វើមិនបានទេ ជាពិសេសភាពស្មោះត្រង់ ” មតិមួយទៀតក៏បានលើកឡើងស្រដៀងគ្នាថា “អារម្មណ៍ដែលពិបាកទទួលយកបំផុត ព្រោះអីពួកគាត់ក៏ដូចជាសមាជិកគ្រួសារមួយអញ្ចឹង ពេលបាត់បង់គឺឈឺចាប់ណាស់ មានតែអ្នកស្រឡាញ់ពួកគាត់ដូចគ្រួសារទេ ទើបយល់អារម្មណ៍មួយនេះច្បាស់ តែអ្នកខ្លះគេសើចគេយំចំឡកឲ្យយើងថា (ត្រឹមតែសត្វសោះ ចាំបាច់យំស្ដាយ ហើយចាំបាច់ធ្វើបុណ្យឲ្យដូចមនុស្សធ្វើអី គ្មានប្រយោជន៍មែន) គាត់មិនបានស្រឡាញ់ដោយចិត្ត ចឹងហើយគាត់អាចប្រើសពាក្យទាំងនេះបានហើយ តែអ្នកស្រឡាញ់ដោយចិត្តគឺឈឺផ្សាណាស់ ” ។