អាន គុណកូឡា ពោលពាក្យបែបនេះក្រោយមាន Fan ចាត់ទុកលោកជា Idol រហូត (មានវីដេអូ )



សិល្ប៖
កាលពីពេលថ្មីៗកន្លងទៅនេះលោក អាន គុណកូឡា បានចែករំលែកសាររបស់អ្នកគាំទ្រលោកម្នាក់ដែលបានបង្ហោះរូបថតជាច្រើនសន្លឹកព្រមទាំងភ្ជាប់មកជាមួយសារមួយឃ្លាថា “ ខ្ញុំនៅគាំទ្រ Idol អាន គុណកូឡា ជានិច្ច ” ដែលធ្វើឲ្យលោកមានអារម្មណ៍រំភើបជាខ្លាំងសម្រាប់ការគាំទ្រមួយនេះ និងបានរៀបរាប់នៅលើការស៊ែរនោះថា “ ខ្ញុំពិតជាអរគុណខ្លាំងណាស់សម្រាប់ការគាំទ្ររបស់អ្នក តើមានfans ប៉ុន្មានអ្នកទៀតដែលមានទឹកចិត្តបែបនេះ? ” ស្របគ្នានេះក៏មានអ្នកគាំទ្ររបស់លោកចូលទៅ Comment ជាហូហែរដែរ ថាពួកគេនៅតែគាំទ្រលោកអញ្ជឹង និងបានឲ្យលោកត្រឡប់ចូលសិល្បៈវិញទៀតផង ។

យ៉ាងណាមិញងាកមើលជីវិតផ្ទាល់ខ្លួនរបស់លោក អាន គុណកូឡា វិញដែលលោកបានចាកចេញពីសិល្បៈជាច្រើឆ្នាំមកហើយ ដោយលោកបានទៅកសាងគ្រួសារ រៀបការ និងបង្កើតគ្រួសារមួយ៉ាងមានសុភមង្គល ហើយលោកក៏ទទួលបានចំណងដៃជាកូន ២នាក់ផងដែរ ។

គួររំឭកផងដែរថាលោក អាន គុណកូឡា ធ្លាប់ជាតារាចម្រៀងមួយរូបដែលមានកេរ្តិ៍ឈ្មោះ និងភាពល្បីល្បាញក្នុងស្រទាប់យុវវ័យ ដោយនៅពេលថ្មីៗនេះលោកក៏បានប្រកាសថានឹងត្រឡប់ចូលសិល្បៈវិញ ក៏ប៉ុន្តែហាក់បីដូចជាមិនសូវទទួលបានការគាំទ្រខ្លាំងដូចពីមុនប៉ុន្មានទេ ៕

អត្ថបទដែលជាប់ទាក់ទង