ស្រីស្អាត ពេជ្រ ចរណៃ និយាយថាសុំលាក់មុខកូនកម្លោះសិន មានអីត្រូវអ្នកគាំទ្រទាយថាជាកម្លោះសង្ហាររូបនេះព្រាត (មានវីដេអូ)



សិល្ប៖
នៅថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២៣នេះ ស្រីស្អាត ពេជ្រ ចរណៃ បានបង្ហោះរូបភាពមួយសន្លឹកដែលគ្រងឈុតបុរាណយ៉ាងស្រស់ស្អាត និងភ្ជាប់មកជាមួយ Caption ថា “ សុំលាក់មុខកូនកម្លោះសិន ចាំមើលបងប្អូនទាយត្រូវទេ ? ” ដោយពេលនោះ ដែរក៏មានអ្នកគាំទ្ររបស់កញ្ញាបានចូលទៅ Comment ក្នុងការផុសនោះដោយទាយថាជា កម្លោះសង្ហារមានសាច់ដុំធំៗលោក Ley Thaichan ស្ទើរគ្រប់គ្នា ខណៈដែលធ្លាប់បានឃើញអ្នកទាំងពីរមាន ហាក់មានទំនាក់ទំនងជិតស្នឹទ្ធជាមួយគ្នាខ្លាំង និងបង្ហាញរូបគូជាមួយគ្នាជាហូរហែ ។

ក្នុងនោះដែរក៏មានអ្នកពោលពាក្យសរសើរថាកញ្ញា ពេជ្រ ចរណៃ ពិតជាមានសម្រស់ស្អាតខ្លាំង និងមានគណនីមួយបានឡើងថា “ សូមសរសើរ ! ប្អូនស្រីមានសមត្ថភាពគ្រប់គ្រាន់ រួមទាំងរូបសម្បត្តិផងដែរ ” ក្រោយពីការទាយថាកូនកម្លោះរបស់ស្រីស្អាត ពេជ្រ ចរណៃ ជានរណាហើយរួចហើយ មហាជនក៏កំពុងតែរងចាំមើលផងដែរ ថាតើដូចការទស្សន៍ទាយរបស់ពួកគេឬយ៉ាងណា ។

គូរបញ្ជាក់ថា កញ្ញា ពេជ្រ ចរណៃ ជាតារាសម្ដែងមួយរូបដែលមានប្រជាប្រិយភាព និងសន្ទុះនៃការគាំទ្រខ្លាំង មិនត្រឹមតែមានទេពកោសល្យសម្ដែងបានយ៉ាងល្អតែមួយមុខនោះទេ តែកញ្ញានៅមានសមត្ថភាពអាចធ្វើអ្វីៗបានជាច្រើនមុខទៀត ហើយកញ្ញាក៏ជាលោកគ្រូបង្ហាត់គុនល្បុក្កតោមួយរូបផងដែរ ។

ពិតណាស់កញ្ញា ពេជ្រ ចរណៃ ត្រូវបានមហាជន និងអ្នកគាំទ្រជាច្រើនបានចាត់ទុកដាក់ថាកញ្ញាគឺជានារីគំរូមួយរូបនៅក្នុងដួងចិត្ត ចំពោះសមត្ថភាព និងឆន្ទៈរបស់នាង ដែលបានខិតខំនាពេលកន្លងមក ៕

អត្ថបទដែលជាប់ទាក់ទង