ណាំ ប៊ុណ្ណារ័ត្ន ទម្លាយរូប ១ សន្លឹកកាលពី ២០ ឆ្នាំមុននិងស្វែករកអ្នកធ្វើ AI (មានវីដេអូ)



សិល្ប៖
តារាចម្រៀងសំឡេងផ្អែមលោក ណាំ ប៊ុណ្ណារ័ត្ន បានទម្លាយរូបភាពមួយសន្លឹកកាលពីអតីតកាលរបស់ខ្លួន និងបានភ្ជាប់មកជាមួយ Caption ថា “មានបងប្អូនយើងណាចិត្តបានធ្វើ AI រូបនេះមួយមកណា រូប ២០ ឆ្នាំមុន ” ដែលធ្វើឲ្យអ្នកគាំទ្របាននឹកទៅដល់ពេលដែលលោកចូលក្នុងសិល្បៈដំបូងៗផងដែរ។

លោក ណាំ ប៊ុណ្ណារ័ត្ន គឺជាតារាចម្រៀងមួយរូបដែលធ្លាប់មានកេរ្តិ៍ឈ្មោះ និងភាពល្បីល្បាញមិនចាញ់អ្នកសិល្បៈប្រុស ស្រីផ្សេងៗក្នុងជំនាន់លោកប៉ុន្មានទេ ហើយលោកក៏តែងតែទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរពីស្រទាប់យុវវ័យ យ៉ាងណាមិញលោក ណាំ ប៊ុណ្ណារ័ត្ន ក៏បានស្ងាត់ពីសិល្បៈមួយរយៈធំ ដោយបានលេចឮនូវដំណឹងថាលោក បានរៀបការ ជាមួយភរិយា និងរស់នៅយ៉ាងសាមញ្ញា សាងសុភមង្គលយ៉ាងមានក្ដីសុខ ។

ដោយឡែកងាកមកពេលបច្ចុប្បន្ននេះវិញ លោកក៏បានត្រឡប់ចូលសិល្បៈសារជាថ្មី ហើយអ្វីដែលកាន់តែពិសេសនោះគឺលោកនៅតែទទួលបានសន្ទុះនៃការគាំទ្រ និងស្រលាញ់ចូលចិត្តពីមហាជនដូចពេលមុនដដែល ។

អត្ថបទដែលជាប់ទាក់ទង