ទីបំផុត យឿន សូតអនុស្សាវរីយ៍ ចេញមុខមកសុំទោសនារីពលករនៅកូរ៉េហើយ ដើម្បីបញ្ចប់រឿង (មានវីដេអូ)



សិល្ប៖
កាលពីពេលកន្លងទៅមហាជនពិតជាបានដឹងខ្លះៗហើយ ជុំវិញរឿងរ៉ាវ ចម្រូងចម្រាសគ្នារវាងលោក យឿន សូតអនុស្សាវរីយ៍ និងនារីពលករនៅកូរ៉េម្នាក់ រហូតស្ទើតែដល់ថ្នាក់ប្ដឹងផ្ដល់គ្នាថែមទៀត ដោយនារីពលករពលករនៅកូរ៉េ បានលើកយកសកម្មភាពរបស់នាង និងសូតអនុស្សាវរីយ៍ អំឡុងពេលដែលមានទាក់ទងស្នេហាជាមួយគ្នានោះ ដោយបង្ហោះរូបភាព បង្ហោះវីដេអូ និងសារជាហូរហែ ព្រមទាំងបានចោទប្រកាន់ថា លោក សូតអនុស្សាវរីយ៍ បានកហុកនាងថាគ្មានប្រពន្ធ ប៉ុន្តែក្រោយមកក៏ត្រូវបាន ប្រពន្ធរបស់តារាចម្រៀងសំឡេងស្រួយរូបនេះដឹងរឿង ស្រាប់លោក សូតអនុស្សាវរីយ៍ បែរជានិយាយថារូបនាង និយាយ និងបង្តើតរឿងមិនពិត ហើយបង្កឲ្យមានការយល់ច្រឡំតែប៉ុណ្ណោះ ។

យ៉ាងណាមិញរឿងមួយនេះបានកើតឡើងជាយូរថ្ងៃដែរមកហើយ ប៉ុន្តែមិនងាយ និងបញ្ចប់នោះទេ ព្រោះសាមីខ្លួនម្នាក់ៗសុទ្ធតែប្រកាសថាខ្លួន ជាជនរងគ្រោះដូចគ្នា តួយ៉ាងលោក យឿន សូតអនុស្សាវរីយ៍ បានចេញមកនិយាយថាលោកនឹងប្ដឹងនារីពលករកូរ៉េនោះ ពីបទបរិហារកេរ្តិ៍ និងទាមទារ សំណងជាលុយផងដែរ ឯវីនារីពលករកូរ៉េវិញក៏បានចេញមកប្រកាសថាបើលោក សូតអនុស្សាវរីយ៍ មិនចេញមុខមកសុំនាងនិងក្រុមគ្រួសារទេ នោះនាងនឹងបង្ហាញភស្តុតាងជាច្រើនរវាងនាង និងលោក សូតអនុស្សាវរីយ៍ឲ្យមហាជនបានដឹង ។

ដោយនៅថ្មីៗនេះលោក សូតអនុស្សាវរីយ៍ ក៏បានសម្រេចចិត្តចេញមុខមកសុំទោសដើម្បីបញ្ចប់រឿងរ៉ាវទាំងនេះ ក្នុងដែរលោកក៏បាននិយាយខ្លីៗថា “ សុំទោសទៅកាន់នារីម្នាក់នោះដែលមានឈ្មោះថា ស្រីនាង ព្រមទាំងម្ដាយ និងបងប្អូនរបស់នាងទាំងអស់ផងដែរ ” ៕

អត្ថបទដែលជាប់ទាក់ទង