តារាចម្រៀងទាំងនេះមានសុខទុក្ខយ៉ាងណាក្រោយចេញពីផលិតកម្ម Rock ? (មានវីដេអូ)



សិល្ប៖
សូមរំឭកថយក្រោយបន្តិចកាលពីអំឡុងឆ្នាំ ២០១០ មហាជនច្បាស់បានស្គាល់ច្បាស់ហើយចំពោះតារាចម្រៀងប៉ុន្មានដួងនេះ ដែលមានកេរ្តិ៍ និងមានភាពល្បីល្បាញខ្លាំង នៅក្នុងផលិតកម្ម Rock ប៉ុន្តែកន្លងផុតទៅជាច្រើនឆ្នាំមកហើយដែលផលិតកម្ម Rock បានផ្អាកដំណើរការ ដែលធ្វើឲ្យតារាចម្រៀងប្រុស ស្រីដែលជ្រកក្នុងផលិតកម្មនេះបាន ចេញទៅរកទ្រនំថ្មី និងខ្លះទៀតក៏បានដកឃ្លាពីសិល្បៈផងដែរ ។

ខាងក្រោមនេះនិងបង្ហាញត្រួសៗអំពីតារានៅក្នុងផលិតកម្ម Rock ៖
1. លំ សុក្រិត
ក្រោយចេញពីផលិតកម្មចាស់ លោក ក៏នៅតែបន្តនៅក្នុងសិល្បៈចម្រៀងដដែលនិងបានចេញបទចម្រៀងល្បីៗជាច្រើន

2.ទិត្យ វិច្ចិកា
ក្រោយចេញពីផលិកម្មចាស់ លោក ក៏បានដកឃ្លាពីសិល្បៈ និងបានសាងគ្រួសារយ៉ាងមានសុភមង្គល ហើយលោកក៏មានការងារ និងតួនាទីក្នុងជួររាជការផងដែរ

3.ខៀវ អេឡិច
ក្រោយចាក់ចេញពីផលិតកម្មចាស់ តារាចម្រៀងរូបនេះក៏បានចូលក្នុងផលិតកម្ម Big Man និង ផលិតកម្ម M ហើយនៅបច្ចុប្បន្ននាងក៏បានក្លាយជាតារាចម្រៀងឯករាជ្យមួយរូប

4.ម៉ុក អានីត
ក្រោយចេញពីផលិតកម្ម Rock នាងក៏បានចូលក្នុងផលិតកម្ម Big Man ដោយបច្ចុប្បន្ននេះនាងក៏បានដកខ្លួនឆ្ងាញពីសិល្បៈហើយ និងបានបង្កើតគ្រួសារមួយដោយរស់នៅទឹកដីក្រៅប្រទេស

5.ផន ស្រីខួច
តារាច្រៀងចម្រៀងសំឡេងស្រួយរូបនេះ ក្រោចាក់ចេញពីផលិតកម្មចាស់ នាងក៏បានចូលក្នុងផលិតកម្ម ហង្សមាស និងមានបទចម្រៀងល្បីៗជាច្រើនដែរនៅពេលបច្ចុប្បន្ននេះ

6.ខាន់ ជេមស៍
តារាចម្រៀងសាច់ចាំរូបនេះក្រោយចេញពីផលិតកម្ម Rock លោកក៏បានបោះជំហានចូលក្នុងលផិតកម្ម សាន់ដេ អស់ជាច្រើនឆ្នាំ ហើយបច្ចុប្បន្ននេះលោកក៏បានបន្តទៅចូលក្នុងផលិតកម្ម Galaxy ។

អត្ថបទដែលជាប់ទាក់ទង