រ៉ូលីន លេងស្ទាយថ្មីក្នុងឈុតនេះស្អាតប្លែក និងទាកទាញខ្លាំង (មានវីដេអូ )



សិល្ប៖
រ៉ូលីន គឺជាតារាពហុជំនាញមួយរូប ដែលតែងតែនាំយកមកនូវអ្វីដែលថ្មីៗជារឿយៗសម្រាប់ចែកជូនមហាជនទស្សនាកម្សាន្ត និងធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ អំពីសមត្ថភាពដែលរូបគេអាចលេងបានស្ទើរតែគ្រប់ទម្រង់ ការលេងកំប្លែង ពាក្យសម្ដីឆ្លើយឆ្លងចាក់ទឺកមិនលេច និងជាពិសេសទេពកោសល្យដែលអាចច្រៀងបានទាំងសំឡេងស្រី និងសំឡេងប្រុស យ៉ាងពិរោះថែមទៀត ។

បើក្រឡែកមកមើលការតុបតែងខ្លួនរបស់ រ៉ូលីន វិញបានទាកទាញចំណាប់អារម្មណ៍ពីសំណាក់មហាជនច្រើន តាមរយៈការតែងខ្លួនក្នុងសម្លៀកបំពាក់ជាមនុស្សស្រីបង្អួតសម្រស់យ៉ាងផូរផង់ ចូលរួមក្នុងកម្មវិធីតូចធំនានា មិនចាញ់នារីៗប៉ុន្មាននោះទេ ។

ជាក់ស្ដែងនៅថ្មីៗនេះដែរ រ៉ូលីន ក៏បានបង្ហាញខ្លួនជាថ្មីម្ដងទៀតដែលតុបតែងខ្លួនជាស្រីយ៉ាងស្រស់ស្អាតចូលរួមក្នុងកម្មវិធី នៅក្នុងឈុត ស្វាយ ម៉ូតសក់បែបបរវកញ្ញា អមជាមួយគ្រឿងអលង្កាដ៏ប្រណីត ដែលមើលទៅពិតស្អាតប្លែកភ្នែកមែនទែន ។

អត្ថបទដែលជាប់ទាក់ទង