ឈុតតំណាងជាតិរបស់ Miss Grand Cambodia 2023 មួយនេះ នឹងត្រូវយកទៅប្រកួតនៅលើឆាកអន្តរជាតិ (មានវីដេអូ)



សិល្ប៖
យោងទៅតាមរយៈគណនី Facebook page របស់ស្ថាប័ន Miss Grand Caombodia ទើបតែបានប្រកាសជាផ្លូវការថា នឹងលើកយកឈុត “ ស៊ីក្លូកម្ពុជា ” របស់កញ្ញាឯក ភឹម ស្រីនោ ទៅប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Grand International 2023 ដែលនឹងធ្វើឡើងនៅលើទឹកដីនៃប្រទេសវៀតណាម ដើមខែតុលា ឆ្នាំ ២០២៣ ខាងមុខនេះ ។

ជាមួយគ្នានេះដែរស្ថាប័ន Miss Grand Cambodia ក៏បានភ្ជាប់មកជាមួយខ្លឹមសារសំណេរ ថា “ ឈុតតំណាងជាតិ ស៊ីក្លូកម្ពុជា នឹងត្រូវទៅប្រកួតនៅឆាកអន្តរជាតិឆាប់ៗនាពេលខាងមុខនេះ ពុកម៉ែបងប្អូនចូលរួមគាំទ្រឲ្យឈុតតំណាងជាតិយើងក្លាយជាឈុតល្អឯកផ្ដាច់គេលើឆាកអន្តរជាតិផង ។

គូរបញ្ជាក់ថា ឈុតតំណាងជាតិ “ ស៊ីក្លូកម្ពុជា ” នេះដែរ កញ្ញាឯក ភឹម ស្រីនោ បានគ្រងនៅអំឡុងពេលប្រកួត Miss Grand Cambodia 2023 ដែលច្នៃម៉ូតដោយលោក ស្ករ គ្រាប់ ព្រមទាំងឈ្នះបានតំណែង “ Best National Costume ” ថែមទាំងផង ។

អត្ថបទដែលជាប់ទាក់ទង